នៅថ្ងៃទី១៩ខែកញ្ញា តាមប្រព័ន្ធផ្សព្វផ្សាយថៃដែលដកស្រង់សម្ដីឯកអគ្គរដ្ឋទូតរុស្សីប្រចាំប្រទេសថៃ Kirill Barsky ឱ្យដឹងថា ក្រុងបាងកកមានចំណាប់អារម្មណ៍ដល់ការទិញយុទ្ធភណ្ឌយោធានិងអាវុធច្រើនប្រភេទរបស់រុស្ស៊ីក៏ដូចជាជំរុញទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។

លោកពោលថា៖ «ប្រទេសថៃពុំទាន់ជាដៃគូស្និទ្ធស្នាលក្នុងចំណងទាក់ទងសហប្រតិបត្តិការយោធា ទោះបីជារវាងប្រទេសទាំងពីរពុំមានការខ្វែងគំនិតអំពីនយោបាយ ឬយោធាឡើយ។ ថ្មីៗនេះបានលេចឡើងនូវបណ្ដា លក្ខខណ្ឌងាយស្រួលសម្រាប់ការអភិវឌ្ឍនិងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នោះគឺជាគ្រឹះដើម្បីកសាងចំណងទាក់ទងសហប្រតិបតិ្តការបច្ចេកទេសនិងយោធារវាងប្រទេសទាំងពីរ»។
តាមឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ ក្រុងបាងកកបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ឧទ្ធម្ភាគចក្រMi-17 និងរថពាសដែក ក៏ដូចជាគ្រោងការណ៍មូលដ្ឋានជួសជុល។
មុននេះ ថៃច្រើនប្រើប្រាស់អាវុធនិងយុទ្ធភណ្ឌយោធាដែលទិញពីអាមេរិក អ៊ុយក្រែននិងកូរ៉េខាងត្បូង។ល។ថ្មី
ៗនេះក្រុងបាងកកទើបកុម្មង់ទិញនាវាមុជទឹក៣គ្រឿងរបស់ចិននិងមានផែនការសហការជាមួយចិនដើម្បីកសាងមូលដ្ឋាន ផលិតអាវុធជាមួយចិននៅប្រទេសថៃ៕
លីសា