ព្រោះតែមានកង្វល់ចំពោះសកម្មភាពរបស់យោធារុស្ស៊ី ថ្មីៗនេះប្រធានាធិបតីប៉ូឡូញ Andrzej Duda បានសន្យាចំណាយជាង២០០០លានដុល្លារដើម្បីឱ្យអាមេរិកបង្កើតមូលដ្ឋានយោធាយូរអង្វែងមួយលើទឹកដីប៉ូឡូញ ហើយដាក់ឈ្មោះវាដោយយកតាមឈ្មោះមេដឹកនាំអាមេរិកTrump។

ព័ត៌មានខាងលើត្រូវបានចុះផ្សាយខណៈពេលដែលប្រធានាធិបតី Andrzej Duda កំពុងធ្វើទស្សនកិច្ចលើកដំបូងទៅកាន់ សេតវិមាននៅថ្ងៃទី១៨កញ្ញា។
ប្រធានាធិបតី Andrzej Duda បានពោលថា៖ ខ្ញុំអញ្ជើញបណ្ដាមិត្តដាក់ពង្រាយបន្ថែមពលទាហានអាមេរិកនៅប៉ូឡូញ សំដៅធានាសុវត្ថិភាពយូរអង្វែងនៅប្រទេសនេះ។ លោកAndrzej Duda នូវបាននិយាយថា អាចដាក់ឈ្មោះមូលដ្ឋាននេះគឺFort Trump។
ក្នុងសន្និសីទសារព័ត៌មាន លោក Duda រៀបរាប់បន្ថែម៖ខ្ញុំសង្ឃឹមថាយើងអាចរួមគ្នាកសាងនៅប៉ូឡូញ។ខ្ញុំជឿថាគ្មានវិធានការណាមានប្រសិទ្ធភាពជាងនេះសំដៅទប់ស្កាត់សង្គ្រាមមួយ ជាជាងការបង្ហាញគោលនយោបាយដាច់ខាតថាយើងបានត្រៀមដើម្បីតបតនឹងការវាយលុកណាមួយនោះ។
ជាការឆ្លើយតប ប្រធានាធិបតី Trump ឱ្យដឹងថា លោកកំពុងថ្លឹងថ្លែងសំណើរបស់ប៉ូឡូញសំដៅបង្កើតមូលដ្ឋានយោធាអាមេរិកនៅប្រទេសអឺរ៉ុបមួយនេះ ប៉ុន្ដែបាននិយាយបន្ថែមថា ប៉ូឡូញអាចទូទាត់លុយឱ្យអាមេរិក។លោកTrump ពោលបន្ត ប្រធានាធិបតីប៉ូឡូញបានស្នើចំពោះយើងខ្ញុំនូវទឹកប្រាក់ច្រើនជាង២០០០លានដុល្លារសម្រាប់ធ្វើរឿងនេះ។ដូច្នេះយើងខ្ញុំកំពុងពិនិត្យមើលបញ្ហាលើមូលដ្ឋានបម្រើកិច្ចការពារយោធាសម្រាប់ប្រទេសទាំងពីរក៏ដូចជាបញ្ហាចំណាយ។
នៅសេតវិមាននេះដែរ ប្រធានាធិបតីប៉ូឡូញនូវបាននិយាយថា រុស្ស៊ីកំពុងបង្កការគំរាមកំហែងធំបំផុតអំពីសន្តិសុខចំពោះប្រទេសអឺរ៉ុបកណ្ដលនេះ ហើយលោកTrump ក៏បានឯកភាពថា ទង្វើរបស់រុស្ស៊ីក្នុងតំបន់បានបង្កនូវការគំរាមកំហែងចំពោះសន្តិភាពនិងស្ថិរភាព។
គួរកត់សម្គាល់ថា អាមេរិកពុំមានមូលដ្ឋានយោធាអចល័តណាមួយនៅប៉ូឡូញទេ បច្ចុប្បន្នកងទ័ពអាមេរិកត្រូវបានដាក់ ពង្រាយនៅប៉ូឡូញក្នុងមូលដ្ឋានប្តូរវេនជាផ្នែកមួយរបស់អង្គការ NATO ប៉ុណ្ណោះ៕
លីសា