ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១០:៣០នាទី កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ដែលប្រព្រឹត្តបទល្មើសកាលពីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចមុខហាងយីហោបុកល្ហុងឆ្លងដែន ផ្លូវលេខ១៩ (បុរីពិភពថ្មី១) ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យឈ្មោះ ស៊ុក អូនតូច ហៅម៉ម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១AD-៤៣៥១, ទូរស័ព្ទម៉ាក Iphone ១៣ Pro ពណ៌ទឹកសមុទ្រ (ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ ចំណែកទូរស័ព្ទរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញតាមការស្នើសុំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




