Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេខ្លោង គ្រឿងញៀន​៥​នាក់ និង​ថ្នាំ​ជាង​២​គីឡូក្រាម និង​កាំភ្លើងខ្លី​៤​ដើម បញ្ជូនទៅ​តុលាការ​

​បន្ទាយ​មានជ័យ ៖ ជនសង្ស័យ​គ្រឿងញៀន​ទាំង​៥​នាក់ និង​វត្ថុតាង​ដកហូត​ថ្នាំ​ជាង​២​គីឡូក្រាម និង​កាំភ្លើងខ្លី​៤​ដើម នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហាញមុខ​ជនសង្ស័យ​មេក្លោង​និង​បក្ខពួក​គ្រឿងញៀន​៥​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោយ​ធ្វើការ​បង្ក្រាប និង ដកហូត​គ្រឿងញៀន​ជាង​២​គីឡូក្រាម កាំភ្លើង​ម៉ា​កឡុក​៣​ដើម កាំភ្លើង​ប្រើប្រាស់​ខ្យល់​១ ដើម និង​រថយន្ត​២​គ្រឿង​។​

​ប្រតិបត្តិការ​ខាងលើនេះ ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុអហត្ថ​ខេត្ត និង​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ ចំណាយ​​ពេល​២​ថ្ងៃ ក្នុង​ភូមិសាស្ត្រ ក្រុង​សិរីសោភ័ណ និង​បន្ត​ឈាន​ទៅ​បង្ក្រាប​ដល់​ផ្ទះ​ជួល​ជនសង្ស័យ ដល់​ទឹកដី​ក្រុង​សៀមរាប ខេត្តសៀមរាប ទើប​ឈាន​ដល់​ការឃាត់​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​ទាំង​៥​នាក់ និង​រក​ឃើញ​គ្រឿងញៀន លាក់ទុក​ក្នុង​បន្ទប់​ជាង​២​គីឡូក្រាម​។​

​ករណី​ដែរ​កាលពី​ថ្ងៃ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ១៥​និង​៥២​នាទី យោង​តាម​សំណើ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​សហការ និង​សម្របសម្រួល​ដោយ​លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញា រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ស្នើសុំ​កិច្ចសហការ​រវាង​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន កង​រាជ​អាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយមានជ័យ បាន​បើក​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៣ នាក់ នៅ​ចំណុច​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ រួមមាន ៖ ១.​ឈ្មោះ ឃីម ចំរើន​កូរ៉ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​ ២.​ឈ្មោះ ជួប ដា​វីន ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ។​ ៣.​ឈ្មោះ ចាន់ ម៉ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ភូមិ​អូរ​គគីរ​កណ្តាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។ ព្រមទាំង​ដកហូត​សម្ភារៈ​រួមមាន ៖ អាវុធខ្លី ចំនួន ១​ដើម ម៉ាក CPZ-10C លេខ C423986 ពណ៌​ខ្មៅ បិត​ស្កុត ពណ៌​ត្រេអ៊ី មាន​បង់​ចំនួន ០១ និង​គ្រាប់​ចំនួន ១៥ គ្រាប់ អាវុធខ្លី ចំនួន ១​ដើម ម៉ាក BERETTA លេខ PZ27666 ពណ៌​ខ្មៅ មាន​បង់ ចំនួន ០១ និង​គ្រាប់​ចំនួន ១២ គ្រាប់ រថយន្ត​ចំនួន ១​គ្រឿង ម៉ាក MAZDA ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ស បិត​ស្កុត​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ទូរស័ព្ទ​ចំនួន ៦​គ្រឿង កាំបិត​ស្នៀត​ចំនួន ១ ដើម​។​

​ករណីនេះ ជនសង្ស័យ និង​សម្ភារៈ​ដកហូត​មួយចំនួន ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ រៀបចំ​បែបបទ​លិខិតស្នាម​ប្រគល់ឲ្យ​កម្លាំង​ការិយា​ល័យ​នគរបាល​ប្រឆាំង គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​ឧត្តមសេនីយ៍ត្រី ចាប សុប្ញ​ទ្ធិ ស្នងការរង​ទទួល​ការងារ​ប្រឆាំង​បទល្មើស​ប្រាប់ឱ្យដឹង​ថា កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ទាំង​៥​នាក់​ជា​បក្ខពួក និង​ជា​មេក្លោង​គ្រឿងញៀន​ធំ​បាន​សម្រេច​នៅពេលនេះ ក្រោយ​ពី​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​រយៈពេល​១​ខែ​មក​ហើយ ប្រើប្រាស់​វិធានការ​សម្ងាត់​តាមរយៈ​មុខសញ្ញា​ជនសង្ស័យ​គ្រឿងញៀន​ដែល​បាន​បង្ក្រាប​កន្លងមក​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ស្នងការរង​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា ជនសង្ស័យ​គ្រឿងញៀង​ទាំងនេះ​ជា​មុខសញ្ញា​ជួញដូ​រលក់​ចែកចាយ​គ្រឿងញៀន​ចំនួន​៣​ខេត្ត គឺ​ខេត្ត​បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​បាត់ដំបង​។ ការបង្ក្រាប​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន wy ៨៧៦៤​គ្រាប់​ស្មើ​ទម្ងន់ ៧៩៩,៩៤​ក្រាម​, ថ្នាំញៀន​ម​តំ​ហ្វេ​តា​មីន​ទឹកកក​ទម្ងន់​១.៩៩៥,០១​ក្រាម​, ថ្នាំញៀន​កេតា​មីន​៨,៥១​ក្រាម ថ្នាំ​គ្រាប់​អ៊ិច​ស្រា្ត​ស៊ី​ទម្ងន់​២,៩៦​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​៤​គ្រឿង អាវុធខ្លី​៤​ដើម ក្នុងនោះ​អាវុធ​ខ្យល់​១​ដើម រថយន្ត​ចំនួន​២​គ្រឿង​។​

​លោកស្នងការ​ឱ្យដឹងទៀតថា ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ កម្លាំង​នគរបាល បន្ត​ស្រាវជ្រាវ ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ប្រាប់ឱ្យដឹង​ថា អង្គភាព​អយ្យការ​អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ​បាន ប្តេជ្ញា​ខ្ពស់​ជាមួយ និង​សមត្ថកិច្ច​ពាក់​ដើម្បី​ប​បង្ក្រាប​គ្រឿងញៀឱ្យ​មាន​ប្រសិទ្ធភា​ព កាត់បន្ថយ និង​លប់បំបាត់​គ្រឿងញៀន​ក្នុង ទឹកដី​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ព្រះរាជអាជ្ញា​បញ្ជាក់​ឱ្យដឹង​ទៀត​ថា គ្រឿងញៀន​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សង្គម​ខ្មែរ ជា​ពិសេស​អ្នក​ប្រើប្រាស់​គ្រឿងញៀន​អាច​ទៅធ្វើ​សកម្មភាព ប្រព្រឹត្ត​បទល្មើស លួច ឆក់​ប្លន់ អំពើហឹង្សា បង្ក​ឱ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

      

×