Tuesday, December 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅរយៈពេល១១ខែឆ្នាំនេះ ធ្លាក់ចុះ៣%

សៀមរាប ៖ គ្រឹះស្ថានអង្គរ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៨៦៧ ១៩៥នាក់ ដោយទទួលបានចំណូលចំនួន ៤០ ៤៨០ ៩៤៥ដុល្លារអាមេរិក ថយចុះ៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។

*សរុបចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជារយៈពេល ១១ខែ ក្នុងឆ្នាំ២០២៥ មានចំនួន សរុប =១ ៧៣៤ ៣៩០ដុល្លារ។

  • ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ ខែវិច្ឆិកា ឆ្នាំ២០២៥ មានចំនួន ២ ៨៩៧ នាក់ =៤៣ ៤៥៥ ដុល្លារ ។
  • សរុបចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ១១ខែ ឆ្នាំ២០២៥ មានចំនួន ១៨ ៤៨១ នាក់=២៧៧ ២១៥ដុល្លារ។
    *.ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលា ខែវិច្ឆិកា មានចំនួន ២ ២៣២នាក់ =២២ ៣២០ ដុល្លារ ។
  • សរុបចំណូលលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេល ១១ខែ ឆ្នាំ២០២៥ ចំនួន ១៤ ៦៩៩នាក់=១៤៦ ៩៩០ដុល្លារ។
    *.ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពាន ខែវិច្ឆិកា មានចំនួន ២៨១នាក់ =១ ៤០៥ដុល្លារ ។
  • សរុបចំណូលលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល ១១ខែ ឆ្នាំ២០២៥ មានចំនួន ១ ៣១២នាក់=៦ ៥៦០ដុល្លារ ។
    *. ចំណូលពីការលក់សំបុត្រទូក ខែវិច្ឆិកា ក្នុងឆ្នាំ២០២៥ មានចំនួនសរុប =១០២ ៥០៩ដុល្លារ ។- សេវាឈ្នួលទូកសរុប=២ ១៥៧ទូក=៤៥ ៨៨៣ដុល្លារ ។
  • សរុបចំណូលលក់សំបុត្រទូក រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៥ មានចំនួន =១ ១៦២ ៨១០ដុល្លារ។ – សេវាឈ្នួលទូកសរុប=២៤ ៥២១ទូក=៥២១ ៥២៦ដុល្លារ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×