Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអង្គភាពCMAC បោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម​២៤-២៨​ ខែកក្កដា​ ឆ្នាំ២០២៥​ ជាតំបន់គ្រាប់បែកចង្កោម​ ស្ថិតនៅភូមិតាមាន់សែនជ័យ រកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា នៅថ្ងៃទី១-២​ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម​២៤-២៨​ ខែកក្កដា​ ឆ្នាំ២០២៥​ ជាតំបន់គ្រាប់បែកចង្កោម​ ស្ថិតនៅភូមិតាមាន់សែនជ័យ​ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លេីងធំ១៥៥មម។​

សូមបញ្ជាក់ថា​ ក្រៅពីអនុសញ្ញាអន្តរជាតិនៃការហាមឃាត់ប្រេីប្រាស់អាវុធនុយក្លេអ៊ែរ​ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រេីប្រាស់ក្នុងការធ្វេីសង្គ្រាមរួមមាន៖
១.​ អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រេីប្រាស់អាវុធគីមី​(កម្ពុជា+ថៃ)​ ជារដ្ឋភាគី​
២.​ អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រេីប្រាស់គ្រាប់បែកចង្កោម​ (កម្ពុជា+ថៃ)​ មិនមែនជារដ្ឋភាគី​ ប៉ុន្តែកម្ពុជាមិនបានប្រេីប្រាស់ក្នុងសង្គ្រាមជាមួយថៃឡេីយ​ រីឯថៃបានប្រេីប្រាស់មកលេីកម្ពុជា។
៣.​ អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស​(កម្ពុជា+ថៃ)​ ជារដ្ឋភាគី។

ឯកឧត្តមហេង រតនា បានបន្តទៀតថា សូមឆ្លៀតឱកាសនេះ​ អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ​ នៅខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ​ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ​។ សូមរំលឹកថា​ កាលពីថ្ងៃទី២៥​ ខែតុលា​ កន្លងទៅនេះ​ មានកុមារ៉ា​អាយុ១០ឆ្នាំម្នាក់បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់និងឪពុករងរបួសធ្ងន់ធ្ងរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×