Wednesday, December 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ខូវ ឆាយ ៖ ចាប់ពីឆ្នាំ២០២៦តទៅ ការប្រកួតដាក់ខ្សែក្រវ៉ាត់ ដណ្តើមខ្សែក្រវ៉ាត់ ត្រូវបង់ប្រាក់ជូនសហព័ន្ធកីឡាប្រដាល់​គុនខ្មែរ ១លានរៀល ដើម្បីធ្វើឲ្យខ្សែក្រវាត់មានតម្លៃ

ប្រធានសហព័ន្ធកីឡាប្រដាល់​គុនខ្មែរ លោក ខូវ ឆាយ បាន​បញ្ជាក់ថា ចាប់ពីឆ្នាំ២០២៦តទៅ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ តម្រូវអោយអ្នករៀបចំកម្មវិធីប្រកួតប្រដាល់គុនខ្មែរ ដែលមានប្រកួតដាក់ខ្សែក្រវ៉ាត់ ដណ្តើមខ្សែក្រវ៉ាត់ ត្រូវបង់ប្រាក់ជូនសហព័ន្ធ ១លានរៀល ក្នុង១ខែ្ស ។ ការបង់ប្រាក់ ១លានរៀលឲ្យសហព័ន្ធសម្រាប់ខ្សែក្រវាត់គឺដើម្បីពង្រឹងគុណភាពមន្ត្រីរៀបចំការប្រកួតទាំងចៅក្រម អាជ្ញាកណ្ដាល និង ធ្វើឲ្យខ្សែក្រវាត់មានតម្លៃ ព្រមទាំងអភិវឌ្ឍ
គុនខ្មែរ។

បើតាមសំណេររបស់លោក ខូវ ឆាយ នៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី៣ខែធ្នូនេះ លោកប្រធានបានលើកឡើងថា ” ខ្ញុំឃើញមានខំមិនវែកញែក និងការយល់ច្រលំច្រើនពីករណីនេះ។ ចាប់ពីឆ្នាំ២០២៦តទៅ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ តម្រូវអោយអ្នករៀបចំកម្មវិធីប្រកួតប្រដាល់គុនខ្មែរ ដែលមានប្រកួតដាក់ខ្សែក្រវ៉ាត់ ដណ្តើមខ្សែក្រវ៉ាត់ ត្រូវបង់ប្រាក់ជូនសហព័ន្ធ ១លានរៀល ក្នុង១ខែ្ស (អ្នករៀបចំកម្មវិធីជាអ្នកបង់ មិនមែនកីឡាករកីឡាការិនីទេ)”។

លោកប្រធានសហព័ន្ធកីឡាប្រដាល់​គុនខ្មែរ បានបន្ថែមទៀតថា គោលបំណងដើម្បី:
១- បង្កើនថវិកាឧបត្ថម្ភមន្ត្រីដឹកនាំការប្រកួត អាជ្ញាកណ្តាលចៅក្រម ពី១០ម៉ឺនរៀលក្នុងម្នាក់ ទៅ១៥ម៉ឺនរៀលដើម្បីពង្រឹងគុណភាពការដឹកនាំការប្រកួតខ្សែក្រវ៉ាត់អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់។
២- បង្កើនគុណតម្លៃខ្សែក្រវ៉ាត់គុនខ្មែរ (របស់ដែលមានតម្លៃ ត្រូវតែបង់តម្លៃ)។
៣- បើនៅតែមានការបង្កើតខ្សែក្រវ៉ាត់ច្រើនដូចសព្វថ្ងៃ សហព័ន្ធនឹងទទួលបានចំណូលមួយចំនួនសម្រាប់អភិវឌ្ឍថ្នាល និងជួយដល់ក្លឹបដែលខ្វះខាតបន្តទៀត។

ចំពោះកម្មវិធីប្រកួតដែលមិនមានខ្សែក្រវ៉ាត់សហព័ន្ធមិនតម្រូវអោយបង់ប្រាក់១លានរៀលបន្ថែមឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×