ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលស្រុកទឹកផុស បានប្រកាសឲ្យប្រជាពលរដ្ឋដែលមានទីលំនៅជាប់ជាមួយ អូរឬស្សី និងអ្នកប្រើប្រាស់ទឹកអូរនៃភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទង នៅក្នុងឃុំជៀប និងភូមិក្រោយវត្ត ភូមិត្រពាំងក្របៅ ក្នុងឃុំខ្លុងពពក ផ្អាកប្រើប្រាស់ទឹកអូរនោះ មួយរយៈពេលសិន ដោយសារក្រុមការងារកំពុងយកទឹកទៅពិសោធន៍ ខណៈសង្ស័យមានសារធាតុពុល ។
តាមរយៈបណ្តាញសង្គមនៅយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលស្រុកទឹកផុស បានឲ្យដឹងថា នៅថ្ងៃពុធនេះ គេបានប្រទះឃើញត្រីងាប់ ក្នុងអូរមួយឈ្មោះថា អូរឬស្សី មានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ដើម្បីបញ្ចៀសបានពីការគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលស្រុក សូមពលរដ្ឋផ្អាកប្រើប្រាស់ទឹក និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា កុំឱ្យចូលក្នុងទឹកអូរនោះមួយរយៈពេលសិន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





