Saturday, December 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហោស្រពភាពយន្តលើកទី១១ នៅព្រះរាជាណាចក្រកម្ពុជាគឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅនិងយូរអង្វែងរវាងកម្ពុជានិងជប៉ុន

ថ្លែងក្នុងឱកាសពិធីបើកមហោស្រពភាពយន្តជប៉ុនលើកទី១១ នៅព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទ៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់ទុក មហោស្រពឆ្នាំនេះគឺជាសក្ខីភាពនៃ ចំណងមិត្តភាពដ៏ជ្រាលជ្រៅនិងយូរអង្វែងរវាងកម្ពុជានិងជប៉ុន និងបន្តពង្រឹងទំនាក់ទំនងចំណងវប្បធម៌រវាងប្រទេសទាំងពីរ ជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូប្រកបដោយអត្ថន័យក្នុងវិស័យនានា ហើយសកម្មភាពនេះ គឺ មិនត្រឹមតែជាការជួយជំរុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនប៉ុណ្ណោះទេ តែការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ ដល់ផលិតករភាពយន្តកម្ពុជាផងដែរ។
ចូលរួមនៅក្នុងពិធីបើកមហោស្រពនោះរួមមាន ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា លោក ISOGAYA Hiroyuki នាយកនៃការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុនប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

មហោស្រពនេះរៀបចំចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើការចាក់បញ្ចាំងភាពយន្តជប៉ុនល្បីៗ ជូនទស្សនិកជនទស្សនាដោយសេរី។ រក្សាសិទ្ធដោយ៖សុទ្ធលី

×