Saturday, December 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរវប្បធម៌ខេត្តត្បូងឃ្មុំកោះហៅក្រុមសិល្បៈភ្លេងខ្មែរ ដែលសម្តែងប៉ះពាល់ដល់សាសនាឥស្លាម មកអបរំណែនាំ និងធ្វើកិច្ចសន្យា

ភ្នំពេញ ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំអប់រំណែនាំដល់ក្រុមសិល្បៈភ្លេងខ្មែរ ដែលមាន លោក ម៉ុក ចូច ជាប្រធានក្រុមសិល្បៈភ្លេងប្រពៃណីខ្មែរនាយចូច ស្ថិតនៅ ភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្រុមសិល្បៈភ្លេងខ្មែរ បានសម្តែងក្នុងពិធីបុកល័ក្ត នៃកម្មវិធីអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលការសម្តែងនោះ មានកាយវិការមិនសមរម្យប៉ះពាល់ដល់ការប្រតិបត្តិជំនឿសាសនាបងប្អូនសាសនិកឥស្លាម មកធ្វើការអប់រំណែនាំពីក្រមសីលធម៌នៃអ្នកសិល្បៈ និងធ្វើកិច្ចសន្យា ដើម្បីចៀសវាងមានការសម្តែងខុសឆ្គងលើកក្រោយទៀត។ ទោះយ៉ាងណា ក្រុមសិល្បៈភ្លេងខ្មែរ ក៏បានចេញវីដេអូសូមទោសជាសាធារណៈផងដែរ ក្រោយបានការរិះគន់យ៉ាងខ្លាំងពីបណ្តាញសង្គមហ្វេសប៊ុក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×