ការមានស្បែកស ម៉ត់រលោងគឺជាក្តីប្រាថ្នារបស់នារីៗគ្រប់រូប។ ខាងក្រោមនេះ CEN នឹងណែនាំពីវិធីសាស្ត្រងាយៗដើម្បីធ្វើឲ្យស្បែកអ្នកស ម៉ត់ និងតឹង។
គ្រឿងផ្សំ ៖ ពងមាន់យកតែផ្នែកពណ៌សចំនួនមួយគ្រាប់ និងទឹកដោះគោចំនួនបន្តិច។
របៀបធ្វើ ៖ អ្នកអាចគោះពងមាន់ក្នុងចាន រួចត្រងយកតែផ្នែកពណ៌ស ទើបយកមកលាយជាមួយទឹកដោះគោ ហើយកូរឲ្យសព្វ។ បន្ទាប់មក អ្នកអាចយកមកលាបលើមុខអ្នក ដោយទុកចំនួន១៥នាទី ទើបលាងទឹកចេញ។
នៅក្នុងទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីនច្រើន រួមទាំងពពួកវីតាមីនB ដោយអាចធ្វើឲ្យស្បែកអ្នកម៉ត់ និងការពារមិនឲ្យស្បែកអ្នកប្រេះ ថែមទាំងអាចធ្វើឲ្យស្បែកអ្នកសទៀតផង។ ដូចនេះ អ្នកអាចសាកល្បងប្រើរូបមន្តនេះបាន ប៉ុន្តែអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែប្រយ័ត្នខ្ពស់ក្នុងការប្រើរូបមន្តមួយនេះ៕ សុភ័ក្ត្រ
ប្រភព៖ flashsante