កណ្តាល ៖ នគរបាលក្រុងតាខ្មៅ បានបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបែកថ្នាំ ក្នុងករណីធ្វើឲ្យខូចខាតដោយចេតនា វាយបំផ្លាញទ្រព្យសម្បត្តិជនរងគ្រោះចំនួនពីរនាក់ ដែលកើតហេតុថ្ងៃទី១៩កញ្ញា២០១៨ ម៉ោង១៦.៣០នាទី នៅចំណុច ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះ២នាក់: ឈ្មោះឃឹម សុភក្រា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមន្ត្រីក្រសួងផែនការ។ សម្ភារ:ខូចខាត ៖ រានទេវតាចំនួន១ ទូរកញ្ចក់ចំនួន ២ ធុងទឹកកកចំនួន ២ ភេសជ្ជៈចំនួន ៥កេះ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ និងឈ្មោះសឿន សេងលី ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅ ភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ រកស៊ីឡានដឹកដី សម្ភារៈខូចខាត៖បណ្តាលឲ្យ រថយន្ត១គ្រឿងម៉ាកFORD RANGER ពណ៌ស ស៊េរីឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ2AX-4455 (បែកកញ្ចក់មុខ កំពិតដំបូល និងគំរបម៉ាស៊ីន)។ ជនសង្ស័យម្នាក់ឈ្មោះឈុន ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកDUKEពណ៌ខ្មៅលាយស ស្លាកលខភ្នំពេញ1CU-6256 និងឥដ្ឋតាន់ចំនួន៣ដុំ ។
នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះទី១ កំពុងតែលក់ដូរនៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែ ជនសង្ស័យ បានជិះម៉ូតូមកឈប់ នៅជិតទីនោះ ក្នុងសភាពបែកថ្នាំ រួចហើយបានដើរកាន់កាំបិតប៉័ងតោ មកបបួលជនរង គ្រោះកាប់គ្នា តែជនរងគ្រោះមិនតបតទេ ក៏ស្រាប់តែជនសង្ស័យ បានយកកាំបិត កាប់បំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ហើយបានដើរចេញមកដល់ផ្លូវវិញបានឃើញរថយន្តរបស់ ជនរងគ្រោះទី២ បើកមកដល់ភ្លាម ជនសង្ស័យ បានកាន់កាំបិតឈរកាក់មុខហើយ បានកាប់ទៅលើគម្របម៉ាស៊ីនឡាន១កាំបិត និងបានយកដុំឥដ្ឋតាន់គប់ បណ្តាលឲ្យរងកាខូចខាតដូចខាងលើ បន្ទាប់មកសមត្ថកិច្ច បានចុះអន្តរាគមន៍ធ្វើការឃាត់ ខ្លួនជនល្មើស រួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ