Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ មិន​មាន​រឿង​អ្វី​គួរឲ្យ​បារម្ភ តែ​ក៏​ត្រូវ​ប្រយ័ត្ន​ពេល​ធ្វើការ​ដើម្បី​បញ្ចៀស​កំហុសឆ្គង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អប្រសើរ មាន​ឱកាស​រក​ប្រាក់​ច្រើន ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ថ្ងៃ​នេះ​ត្រូវ​សម្របសម្រួល​ឲ្យបាន​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មិនល្អ ត្រូវ​បន្ថយ​តម្រូវការ​ទិញ​របស់ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖ ការងារ ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ​ពេញចិត្ត ។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល តែ​មិន​ត្រូវ​ប្រហែស​ឲ្យ​អ្នក​ដទៃបំផ្លាញ​។ មនោសញ្ចេតនា គួរ​ចំណាយ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​ថោះ ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ ដោយ​គ្រាន់តែ​ប្រឹងប្រែង​ថែម នោះ​ឱកាសល្អៗ​នឹង​មកដល់ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រោង ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយចិត្ត ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ ត្រូវ​ចំណាយ​ខ្ទង់​ប្រាក់​ច្រើន ប្រយ័ត្ន​ត្រូវ​បាញ់​បោក​គេ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​យ៉ាង​តានតឹង​នឹង​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ កើត​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ខ្សត់ខ្សោយ មិន​ត្រូវ​ស្តាប់​ព័ត៌មាន​មិន​គួរ​ឲ្យ​ជឿជាក់ បញ្ចៀស​ត្រូវ​គេ​បោកប្រាស់ ។ មនោសញ្ចេតនា​គួរ​គោរព​សេរីភាព​ឯកជន​របស់​មនុស្ស​ម្នាក់ៗ ។​

​ឆ្នាំ​មមី ៖ ការងារ មិនល្អ កើត​មាន​រឿង​ប្រទាញប្រទង់​ក្នុង​ការងារ ។ លុយកាក់ ធ្លាក់ចុះ ប្រយ័ត្ន​កុំឲ្យ​ជំពាក់​បំណុល​គេ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា ថ្ងៃ​នេះ​ល្អ​សម្រាប់​ការសារភាព​ស្នេហ៍ ឬ​ចែកផ្លូវ​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ស្តាប់​យោបល់​គ្រប់គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​ទិញ​របស់​អ្វី​១ ។ មនោសញ្ចេតនា ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ គ្រប់យ៉ាង​សុទ្ធតែ​រីកចម្រើន ដូច​បំណង ។ លុយកាក់ ស្ថិរភាព ពុំ​មាន​អ្វី​លេចធ្លោ​ជាង​មុន ។ មនោសញ្ចេតនា គួរ​បង្ហាញ​ទង្វើ និង​សម្តី​ផ្អែមល្ហែម​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ជា​ថ្ងៃ​អាក្រក់​មិនត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ ។ លុយកាក់ ជា​ថ្ងៃ​អាក្រក់ មិន​ត្រូវ​បញ្ចេញ​ប្រាក់​វិនិយោគ ។ មនោសញ្ចេតនា កក់ក្តៅ​សុភមង្គល ។​

​ឆ្នាំ​កុរ ៖ ការងារ អំណោយផល​ល្អ តែ​ក៏​មិន​ត្រូវ​ប្រហែស​ភ្លេចខ្លួន​នាំ​ឲ្យ​គូប្រជែង​ឆ្លៀតឱកាស ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ជោគជ័យ សម្រាប់​ការ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​នៅ​ក្បែរមនុស្ស​ជា​ទីស្រឡាញ់​ឲ្យបាន​ច្រើន ៕

×