Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរ​យន្ដហោះ​ភ្លេច​សម្រួល​សម្ពាធ​កាប៊ីន ធ្វើឱ្យ​អ្នកដំណើរ​៣០​នាក់​ត្រូវ​ហូរឈាម​តាម​ច្រមុះ​និង​ត្រចៀក​

spot_img

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២០​កញ្ញា តាម​ជើងហោះហើរ​មួយ​របស់​ក្រុន​ហ៊ុន​អាកាសចរណ៍ Jet Airway រស់​ឥណ្ឌា​។​

ម៉ា​ស់មុខ​អុកស៊ីហ្សែន​បាន​ធ្លាក់ចុះ​ព្រោះតែ​អ្នកបើកបរ​ភ្លេច​សម្រួល​សម្ពាធ​ក្នុង​កាប៊ីន​ផ្ទុក​អ្នកដំណើរ​

 

​តាម​Hindustan Times យន្ដហោះ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Jet Airway​ឥណ្ឌា ដែល​ធ្វើដំណើរ​ពី​Mumbai ទៅ Jaipur ច​ញ​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​២០​កញ្ញា បាន​វិល​ត្រឡប់មក​កន្លែង​ដើម​វិញ ក្រោយពេល​ហោះហើរ​បាន​៤៥​នាទី ព្រោះតែ​អ្នកបើកបរ​យន្តហោះ​បាន​ភ្លេច​សម្រួល​សម្ពាធ​ក្នុង​កាប៊ីន​ធ្វើឱ្យ​អ្នកដំណើរ​រាប់សិប​នាក់​បានចេញ​ឈាម​តាម​ច្រ​ចៀក​និង​ច្រមុះ​។​

​យន្តហោះ​Boeing 737 ដែល​ដឹក​អ្នកដំណើរ​១៦៦​នាក់ ក្នុងនោះ​មាន​អ្នកដំណើរ​យ៉ាងតិច​៣០​នាក់​បាន​ហូរឈាម​ពី​ច្រមុះ ត្រចៀក​និង​អ្នកដទៃ​ទៀត​មាន​អា​ការៈឈឺ​ក្បាល​ខ្លាំង​។​

​តាម​លោក Lalit Gupta អគ្គនាយករង​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌា​(DGCA) ឱ្យដឹងថា នៅពេល​ចាប់ផ្តើម​បង្កើន​កម្ពស់ អ្នកបើក​បរបាន​ភ្លេច​សម្រួល​សម្ពាធ​ក្នុង​កាប៊ីន​អ្នកដំណើរ​ធ្វើឱ្យ​ម៉ាស់​មុខ​អុកស៊ីហ្សែន​ធ្លាក់ចុះ​។​

​យន្ដហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅ​Mumbai ខណៈពេលដែល​មនុស្ស​ជាច្រើន​ត្រូវបាន​ព្យាបាល​នៅនឹងកន្លែង​និង​មនុស្ស​៨​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ក្រោយមក​អ្នកដំណើរ​ត្រូវបាន​ប្តូរ​ទៅកាន់​យន្តហោះ​ផ្សេងទៀត​ដើម្បី​បន្តដំណើរ​។​

​នៅ​ថ្ងៃ​ដដែល​នោះ ក្រុម​អ្នកបើកបរ​យន្ដហោះ​បាន​ត្រូវ​ផ្អាក​ការងារ ដើម្បី​បម្រើឱ្យ​ការ​ស៊ើប​អង្ក​ត​៕
​លី​សា​

spot_img
×