ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបទេសចិន លោក Guo Jiakun នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥បានថ្លែងថា ប្រទេសចិនសង្ឃឹមថា ប្រទេសកម្ពុជា និងប្រទេសថៃ នឹងអនុវត្តការអត់ធ្មត់អតិបរមា ចាត់វិធានការទាំងអស់ដែលអំណោយផលដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ធូរបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Guo Jiakun បានបន្ថែមថាប្រទេសចិននឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមមធ្យោបាយផ្ទាល់ខ្លួនរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងស្តារសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរ ដោយអនុលោមតាមឆន្ទៈរបស់ភាគីទាំងពីរ។រក្សាសិទ្ធដោយ៖សុទ្ធលី



