នៅថ្ងៃទី២០ ខែកញ្ញា សភាAustralia បានអនុម័តសំណើរបស់រដ្ឋាភិបាលប្រទេសនេះ ដោយបង្កើនកម្រិតទោសពី១០ឆ្នាំទៅ១៥ឆ្នាំចំពោះជនណាដែលមានចេតនាបំផ្លាញផ្លែឈើ។ នាយករដ្ឋមន្ត្រីAustralia Scott Morrison បានប្រកាសពីសំណើផ្តួចផ្តើមនេះថាត្រូវបានធ្វើឡើងដោយចាត់ទុកទង្វើចេតនាបំផ្លាញបែបនេះគឺជា«សកម្មភាពភេវរកម្ម»។
មកទល់ពេលនេះ សមត្ថកិច្ចAustralia ទទួលបានរបាយការណ៍ជាង១០០ករណីជុំវិញការរកឃើញម្ជុលដេរនៅក្នុងផ្លែស្ត្រប៊េរី។ ករណីនេះបានធ្វើឱ្យវិស័យដំណាំស្ត្រប៊េរីដែលនាំមកនូវប្រាក់ចំណូល 130 លាន AUD (ប្រមាណ៩៣លានដុល្លារអាមេរិក) ប្រឈមមុខនឹងការខាតបង់។ក្រុមហ៊ុនលក់ក៏ដូចជាកសិករAustraliaត្រូវរងទទួលជោគវាសនាតែមួយគ្រាដែលអតិថិជនក្នុងស្រុកមិនហ៊ានទិញបរិភោគ ហើយដៃគូពាណិជ្ជកម្មនៅអង់គ្លេស រុស្ស៊ីនិងNew Zealand បានផ្អាកនាំចូលស្ត្រប៊េរីរបស់Australia៕
លីសា