ប៉ូលិសថៃម្នាក់មានភ័ព្វសំណាងពីចង្កូមមច្ចុរាជក្នុងឆាកប្រយុទ្ធជាមួយអ្នកលេងម្នាក់ព្រោះតែបានទូរស័ព្ទ iPhone ជួយរងគ្រាប់ជំនួស។
ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលប៉ូលិសឈ្មោះPowaret Banjong កំពុងបរិភោគអាហារពេលយប់នៅ Pattaya ចំពេលដែលពួកអ្នកលេង Somchai , Sae-chua កំពុងបរិភោគអាហារជាមួយមិត្តភកិ្ដវា។
អ្នកលេងSomchai អាយុ៤៩ឆ្នាំ បានកើតជម្លោះយ៉ាងខ្លាំងក្លាជាមួយស្ត្រីម្នាក់រួមតុជាមួយ។ឃើញបែបនេះ Banjong, និងប៉ូលិសម្នាក់ទៀតបានធ្វើអន្តរាគមន៍ ប៉ុន្ដែស្ថានការណ៍កាន់តែតានតឹងឡើងៗ ហើយSomchai បានដកកាំភ្លើងខ្លីបាញ់សំដៅប៉ូលិសទាំងពីររូប។
នៅមន្ទីរពេទ្យ Banjong បានរំលឹកឡើងវិញថា លោកបានលោតឡើងលើតុ ហើយបានបាញ់តប Somchai វិញ ប៉ុន្ដែសំណាងអាក្រក់ដែលគាត់ត្រូវគ្រាប់ចំដៃនិងភ្លៅ។គ្រាប់ទីពីរចំភ្លៅនោះត្រូវបានទូរស័ព្ទiPhone ក្នុងហោប៉ៅខោរបស់លោករងជំនួស។
Banjong និងSomchai ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ព្រោះសុទ្ធតែរងគ្រាប់ដូចគ្នា។ អ្នកលេងSomchai បានត្រូវរបួសនៅសៀតផ្កា, ដៃ,ពោះនិងជើង ប៉ុន្ដែក៏នៅមានជីវិតពុំគួរឱ្យជឿ៕
សូយន