Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកទន្លេឡើង ​លិច​ផ្ទះ​ប្រជា​ពល​ដ្ឋ ក្នុងស្រុក​ចំនួន​៦ នៅ​ខេត្ត​កំពង់ឆ្នាំង​

​​ខេត្ត​កំពង់ឆ្នាំង ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២០ ខែ​កញ្ញា នៅក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ស្រុក​ចំនួន​៦ ឃុំ​សង្កាត់​ចំនួន​១៦ និង​ភូមិ​ចំនួន​២៩ បាន​រង​ផលប៉ះពាល់ ដោយសារ​ទឹកជំនន់ ក្នុងនោះ​មាន ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​មាន​ចំនួន​៣៩០​គ្រួសារ ស្មើនឹង​១៦៨៥​នាក់ ។ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ឆ្នាំង បាន​ចែក​អំណោយ​របស់​មនុស្ស​ធម៌ កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកទន្លេ ឡើង​លិច​ផ្ទះ​ផង​ដែរ​។

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​កិតិ្ត​យស គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ឆ្នាំង បាន​មានមតិ​សំណេះសំណាល និង​នាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងអស់ ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​បាន​គិតគូរ​ពី​ទុក្ខលំបាក ខ្វះខាត​ជីវភាព​រស់នៅ​មិន​ប្រកាន់​ពូជសាសន៍ បក្ស​នយោបាយ​ឡើយ ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា ។​

​លោក​ហ៊ី ណាត ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ឆ្នាំង លោក​ប្រាក់ សោភ័ណ្ឌ​​នាយក​​ប្រតិបត្តិ​​សាខា និង លោក​ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរណ៍ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចុះ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ក្នុង​ឃុំ​ត្រ​ពាំ​ចាន់ ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​រស់នៅ និង​រៀបចំ​ទីកន្លែង​ឲ្យបាន​សមរម្យ សម្រាប់​ប្រជាពលរដ្ឋ ដែល​ត្រូវ​ជម្លៀស មក​កាន់​កន្លែង​សុវត្ថិភាព ដោយសារ​ទឹកទន្លេ​ឡើង លិច​លំនៅស្ថាន​របស់​ពួកគាត់​។​

​ដោយឡែក​នៅ​ប្រជាពលរដ្ឋ​ចំនួន​២៣១​គ្រួសារ ត្រូវបាន​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព និង​ប្រជាពលរដ្ឋ​ចំនួន​២៦៩​គ្រួសារ​ផ្សេង​ទៀត​បាន​ចាកចេញ​ទៅ​រស់នៅ​តាម​ផ្ទះ​បងប្អូន ។ លោក​ហ៊ី ណាត បាន​បន្តថា នៅក្នុង​ផលប៉ះពាល់​នៃ​ទឹកជំនន់​ខាងលើនេះ សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង​បាន​ឆ្លើយតប​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​២៤៨​គ្រួសារ ស្មើ​នឹង​ចំនួន​មនុស្ស​១.១០១​នាក់ និង​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​២៦២​គ្រួសារ​ទៀត គឺ​ស្មើនឹង​មនុស្ស​ចំនួន​៥៨៤​នាក់​ទៀត សាខា​កាក​បាទ​ក្រហម​ខេត្ត​កំពង់ឆ្នាំង​កំពុង​ស្វែងរក​ស្បៀងអាហារ ដើម្បី​ធ្វើ​ការចែកជូន និង​សង្គ្រោះ​ដល់​ពួកគាត់​នៅក្នុង​ពេល​ខាងមុខ​ដ៏​ខ្លី​នេះ ។​

​លោក​អភិបាលខេត្ត​កំពង់​ឆ្នាំ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន គ្រប់​ជាន់ថ្នាក់ ដែល​រស់នៅ​តាម​ដង​ទន្លេ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់ ឲ្យបាន​ជាប់​ជាប្រចាំ នឹង​ធ្វើ​ការជម្លៀស​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ឱ្យបាន​ទាន់​ពេលវេលា ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ដោយ​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ រងគ្រោះ​បាត់បង់​ជីវិត និង​ដាច់បាយ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

×