ភ្នំពេញ៖ ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាដោយកម្ពុជា-ថៃ នៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងវិធានការកាត់បន្ថយភាពតានតឹង ត្រង់ចំណុចទី៨ «ភាគីទាំងពីរបាន ឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា ដោយសន្តិវិធី»។
ដើម្បីចូលរួមក្នុងការអនុវត្តវិធានការខាងលើនេះឱ្យមានប្រសិទ្ធភាព ក៏ដូចជាគាំទ្រដល់លទ្ធផល នៃសេចក្តីប្រកាសរួមឱ្យបានពេញលេញ ពិសេសក្នុងដំណាក់កាលកម្ពុជានិងថៃ កំពុងកសាងទំនុកចិត្ត គ្នា ដើម្បីមានបទឈប់បាញ់អចិន្ត្រៃយ៍ មានសន្តិភាពឡើងវិញ ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដូចតទៅ៖
១-សូមបន្តតាមដាន និងទទួលព័ត៌មានពីប្រភពព័ត៌មានផ្លូវការ, ចែកចាយព័ត៌មាន ដែលមាន ប្រភពច្បាស់លាស់ ព្រមទាំងជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុង ការផលិតនិងផ្សាយព័ត៌មាន។ ប្រភពព័ត៌មានផ្លូវការរួមមាន៖ ក) ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ខ) ក្រសួងការពារជាតិ, គ) ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, យ) ក្រសួងព័ត៌មាន, ង) ក្រសួងមហាផ្ទៃ, ច) រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន, និង ធ) អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា។
២-សូមកុំបង្កើត ឬផ្សាយព័ត៌មានក្លែងក្លាយ និងសូមកុំចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលអាចបង្កអន្តរាយដល់សន្តិភាព និងប៉ះពាល់ដល់ដំណើរការអនុវត្តសេចក្តីប្រកាសរួមនេះ។
៣-សូមប្រើប្រាស់បណ្តាញសង្គមដោយក្រមសីលធម៌ និងទំនួលខុសត្រូវ ជៀសវាងការបង្ហោះ ឬផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ ការជេរប្រមាថ ឌឺដង ប៉ះពាល់ដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូរ ឬបង្កការយល់ច្រឡំក្នុងសាធារណមតិ។
៤-សូមចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិត ដោយផ្ទៀងផ្ទាត់ប្រភពឱ្យបានត្រឹមត្រូវ។ ត្រូវចៀសវាងការបង្កើតមាតិកាដែលគ្មានមូលដ្ឋានពិតប្រាកដ ឬការអះអាងគ្មានភស្តុតាង ឬការប្រើពាក្យ ពេចន៍ ដែលអាចបង្កអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ឬនាំឱ្យមានផលវិបាកនានា។
៥-សូមអ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់នូវការកាត់តរូបភាពវីដេអូ ឬ បង្កើតរូបភាពបញ្ញាសិប្បនិម្មិត(AI) ដែលមានលក្ខណៈជេរប្រមាថ ការប្រើប្រាស់ភាសាមិនសមរម្យ ឬ ការដៀមដាម ឬសកម្មភាពផ្សេងទៀតដែលបង្កអរិភាព ឬការបញ្ឆេះកំហឹងនាំឱ្យមានការរើសអើងប្រកាន់ ពូជសាសន៍ជាដើម។
ដោយមិនត្រូវ ជាមួយគ្នានេះ ក្រសួងព័ត៌មានសូមក្រើនរំឭកដល់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ រួមទាំងសាធារណជនទាំងអស់ ចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ បង្កើត ផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានក្លែងក្លាយ ការប្រឌិតឬកាឡៃព័ត៌មានខុសពីការពិត។ ក្រសួង ព័ត៌មានសូមជំរុញ និងលើកទឹកចិត្តដល់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទ រួម ទាំងសាធារណជនទាំងអស់ឱ្យផលិត ផ្សព្វផ្សាយ ចែកចាយតែព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ និងការផ្ទៀងផ្ទាត់ត្រឹមត្រូវ។
ក្រសួងព័ត៌មានជឿជាក់ថា ការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយព័ត៌មាន ពិត និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ នឹងរួមចំណែកជំរុញឱ្យមានការអនុវត្តពេញលេញនូវសេចក្តីប្រកាស នេះ ដើម្បីធ្វើឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍ និងក្លាយជាមូលដ្ឋានរឹងមាំសម្រាប់សន្តិភាព ស្ថិរភាព និង អភិវឌ្ឍន៍សង្គម៕ រក្សាសិទ្ធដោយ៖សុទ្ធលី




