Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសជប៉ុនសូមសម្តែងការស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះ នឹងត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការបរទេស នៃប្រទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍ដោយ សម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ៖

១. នៅថ្ងៃទី២៧ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃបានបើកកិច្ចប្រជុគណៈកម្មាធិការព្រំដែនទូទៅ ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលថ្មីៗនេះ ហើយមានការប្រកាសថារដ្ឋមន្ត្រីការពារជាតិទាំងពីរ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់។ ប្រទេសជប៉ុនសូមសម្តែងការស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងនេះ និងសង្ឃឹមយ៉ាងមុតមាំ ថា កិច្ចព្រមព្រៀងបទឈបបាញ់ នឹង ត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា ។

២. កាលពីដើមខែនេះ ការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃបានកើនឡើងម្តងទៀត ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងនោះរួមមានជនស៊ីវិល ជនភៀសសឹកជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរ។ សហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។

៣. រដ្ឋាភិបាលជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែងផ្សេងៗ រួមទាំងសកម្មភាពការទូត ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង រួមទាំងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរ ដោយសហការជាមួយប្រទេសពាក់ព័ន្ធ រួមមានសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×