ការធ្វើព្យុះហយាត្រាប្រចាំឆ្នាំរបស់ប៉ូលិសជីឡេនៅថ្ងៃទី ២០ ខែកញ្ញា បានទាក់ទាញអារម្មណ៍របស់ពលរដ្ឋក្នុងតំបន់យ៉ាងខ្លាំង ព្រោះតែមានវត្តមានជាប់ជាមួយ… សុនកតូចៗគួរឲ្យស្រឡាញ់ ។ តាមការឲ្យដឹងគឺសុនកតូចៗទាំងនេះ នឹងក្លាយជា “ភ្នាក់ងារជំនាញ” អនាគតរបស់កងកម្លាំងប៉ូលិស ។

នៅពីក្រោយ “កូនសុនក” គឺជាសុនកធំៗកំពុងប្រតិបត្តិការ ត្រូវបានប៉ូលិសប្រុសៗកាន់ខ្សែទាក់កនៅដៃ ។
គេនៅស្រឡាំងកាំងខណៈឃើញភ្នាក់ងារប៉ូលិសសុនកទាំងនេះ សុទ្ធសឹងមានបំពាក់ “ស្បែកជើង” ម្នាក់ៗ… ២ គូឯណោះ ។
នេះគឺជាផ្នែក១នៃសកម្មភាពអបអរខួបលើកទី ២០៨ ថ្ងៃឯករាជ្យរបស់ជីឡេ ដែលមានការចូលរួមពីកងកម្លាំងចំនួន ៩៥០០នាក់ ។
វត្តមានរបស់ក្បួនសុនកជំនាញក្នុងព្យុះហយាត្រា មានតាំងពីឆ្នាំ ២០០៨ ម្លេះ ៕ ចន្ទ្រា