តើនរណាខ្លះ ដែលមិនចង់បានរាងកាយស្វែល ក្បាលពោះរៀបស្មើ សុខភាពល្អ និងស្នាមញឹមស្រស់ស្រាយ? ខាងក្រោមនេះ គឺជារបបអាហារដ៏អស្ចារ្យមួយចំនួន ដែលអាចធ្វើឲ្យអ្នកមានសុខភាព និងនៅតែក្មេងទៀតផង។
ក្រៅពីនេះ វាក៏ជួយឲ្យអ្នករីករាយ និងមានកម្លាំងថាមពលពេញមួយថ្ងៃផងដែរ។
– ចូរញ៉ាំត្រី ជាប្រចាំ ឬឲ្យបានញឹកញាប់ ពីព្រោះ វាអាចជួយឲ្យឆ្អឹងរឹងមាំ។ ក្រៅនេះ អាស៊ីតខ្លាញ់អូមីហ្កាបី (ឬគេហៅថាខា្លញ់ត្រី) អាពន្យារដំណើរការចាស់ទៅតាមអាយុ និងការរលាកផងដែរ។ វាក៏អាចកាត់បន្ថយជំងឺលើសសម្ពាធឈាម និងជំងឺសរសៃឈាមទៀតផង។
– ខ្ទឹម អាចធ្វើឲ្យចរន្តឈាម រត់បានស្រួល និងជួយឲ្យស្បែក ក្រចក និងសក់ មានសុខភាពល្អ។ ខ្ទឹម មានអង់ទីអុកស៊ីដង់ ដែលអាចបញ្ចុះកូឡេស្តេរ៉ុល និងជាថ្នាំសម្លាប់បាក់តេរីតាមវិធីធម្មជាតិ។ មានអង់ស៊ីមរំលាយអាហារ ដែលអាចបណ្តេញជាតិពុល និងបង្កើនសុខភាពប្រព័ន្ធភាពស៊ាំ។ ការញ៉ាំខ្ទឹមបារាំងជាទៀងទាត់ នឹងធ្វើឲ្យអ្នកក្មេងជាងវ័យ។
– ការញ៉ាំបន្លែ និងផ្លែឈើ ឲ្យបានច្រើនមុខ និងឆ្លាស់គ្នារាល់ថ្ងៃ ពិតជាមានផលល្អច្រើន សម្រាប់សុខភាព និងស្បែក៕ សុភ័ក្ត្រ
ប្រភព៖ flashsante