Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​ពាណិជ្ជកម្ម​និង​មន្ត្រី​ធនាគារពិភពលោក ដើម្បី​ស្វែងរក​យន្តការ​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច ដែល​កម្ពុជា​កំពុង​ជួបប្រទះ​

spot_img

​ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា ជាមួយ​មន្ត្រី​ធនាគារពិភពលោក ក្នុង​គោលបំណង​ពិភាក្សា ផ្លាស់ប្តូរ​មតិ​លើ​បញ្ហា​ប្រឈម​មួយចំនួន ដែល​កម្ពុជា​កំពុង​ជួបប្រទះ សំដៅ​ប្រមូល​នៅ​ធាតុ​ចូល​សំខាន់ៗ ដើម្បី​កែលម្អ​ស្ថានភាព ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា ឲ្យមាន​ភាព​ប្រសើ​ឡើង និង​ដើម្បី​ពង្រឹងសមត្ថភាព ប្រកួតប្រជែង នៅក្នុង​ក្របខ័ណ្ឌ​កម្រិត​តំបន់​។​

​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​មន្ត្រី​ប្រមាណ​ជាង ៣០​រូប ជួបប្រជុំ​ជាមួយ​ក្រុមការងារ បេសកកម្ម​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោក មី​ហ្គែល អេកា​ដូ សាន​ឆេ​ហ្ស ម៉ា​ទី​នី និង​លោក អាល់​បើ​តូ ប៉ូ​ទុយ​ហ្គាល់ ដែល​ជា​សេដ្ឋវិទូ​ជាន់ខ្ពស់ នៃ​ធនាគារ​ពិភពលោក ប្រចាំ​នៅ​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ លោកស្រី​រដ្ឋលេខាធិការ បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​មន្ត្រី​ធនាគារពិភពលោក ដែល​បាន​មក​ផ្តល់​អនុសាសន៍ ក៏ដូចជា​គាំទ្រ​ដល់​ការធ្វើ​ពិពិធ​កម្ម (​ពង្រីក​) វិស័យ​សេដ្ឋកិច្ច​កម្ពុជា​។ លោកស្រី​រដ្ឋលេខាធិការ បាន​ជម្រាបជូន​ពី​កំណើន​​​សេដ្ឋកិច្ច​រឹងមាំរ​បស់​កម្ពុជា និង​ដំណើរការ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ដើម្បី​ជា​ត្រី​វិស័យ​ក្នុង​ការអភិវឌ្ឍ​ផលិតផល​អទិភាព និង​ធ្វើ​ពិ​ពិធ​កម្ម​ការនាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​តំបន់ និង​ពិភពលោក​។​

​អង្គប្រជុំ​បាន​ពិភាក្សា​របៀបវារៈ​មួយចំនួន​មាន​ដូចជា​៖ កត្តា​ប្រឈម​លើ​ការ​ជ្រៀតចូល​ទីផ្សារ​ដែល​ជះ​ឥ​ទិ្ធ​ពល​ដល់​អ្នក​នាំចេញ (​វិធាន​ការណ៍​លើកលែង​ពន្ធ​នាំចូល​, ប្រភព​ដើម​ទំនិញ​, ការអនុវត្ត​កិច្ចព្រមព្រៀង EBA (​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​សព្វាវុធ​) ការ​លុប​បំបាត់​របាំង​បច្ចេកទេស​ពាណិជ្ជកម្ម (​អនាម័យ និង​ភូត្ត​គាម​អនាម័យ​), ការពង្រឹង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​, ការអភិវឌ្ឍ​ខ្សែ​ចង្វាក់​​​តម្លៃបន្ថែម​, និង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​ទទួលបាន​ផលិតភាព​ខ្ពស់​។​

​តាមរយៈ​កិច្ចពិភាក្សា​ថ្ងៃនេះ ក្រុមការងារ​បេសកកម្ម​នៃ​ធនាគារពិភពលោក បាន​ទទួល​នូវ​ព័ត៌មាន​ជាច្រើន សម្រាប់​ធ្វើ​ជា​គន្លឹះ ក្នុង​ការពង្រឹង និង​កែតម្រូវ​របាយការណ៍​វាយតម្លៃ ក៏ដូចជា​ធាតុ​ចូល​ផ្សេងៗ សម្រាប់​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល ទៅ​ថ្ងៃ​អនាគត​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×