Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាក់​កាក់​ប្រាក់​១០០.០០០ ចុះ​ក្នុង​សួន​ទឹក​ដើម្បី​សាកល្បង​ចិត្ត​មនុស្ស លទ្ធផល​គឺ​…

​សិល្បករ​សញ្ជាតិ​អង់គ្លេស Anna Brownsted បាន​ទម្លាក់​កាក់​ចំនួន​១០០.០០០​ទៅក្នុង​សួន​ទឹក​សាធារណៈ​មួយ​ដែល​ត្រូវបាន​ទុកចោល​នៅ​Cambridge ប្រទេស​អង់គ្លេស នៅ​ទិវា​ចុង​សប្តាហ៍​មួយ វា​គឺ​ស្នាដៃ​រៀបចំ​បំណង​ស្វែងយល់​អត្តចរិត​របស់​មនុស្ស​។​កាក់​ទាំងនេះ​ត្រូវបាន​គេ​«​បោសសម្អាត​»​ក្នុងអំឡុងពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ។​

ជាក់ស្តែង​ប្រាក់​កាក់​ដែលមាន​តម្លៃ​ប្រមាណ​១.០០០​ផោន​អង់គ្លេស​នេះ​ត្រូវបាន​ចាក់​ចូលទៅក្នុង​សួន​ទឹក​មួយ Quayside, Cambridge, វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​សោ​រ៍ ហើយ​តាម​គម្រោង​នោះគេ​នឹង​ទុក​វា​នៅ​ទីនោះ​រយៈពេល​៤៨​ម៉ោង​។​

​ប៉ុន្ដែ​រហូតដល់​ម៉ោង​៩​ព្រឹក​ថ្ងៃអាទិត្យ កាក់​ប្រាក់​ស្ទើរតែ​អាំង​អស់​ត្រូវបាន​គេ​យកទៅ​បាត់ ទោះបីជា​នៅ​ជុំវិញ​សួន​ទឹក​នេះ​មាន​ស្លាក​ព្រមាន​ប្រាប់ថា​មាន​កាមេរ៉ា​ទូរទស្សន៍​តាមឃ្លាំមើល​ក្ដី​។​

​នៅក្រោម​បាត​សួន​ទឹក​នេះ​មាន​កាក់​ប្រាក់​នៅ​សេសសល់​តម្លៃ​ប្រមាណ​១,៦៦​ផោន​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​អ្នករៀបចំ​ព្រឹត្តិការណ៍​ខាងលើ​ពុំបាន​ចាត់ទុកថា​វា​ជា​រឿង​ចោរកម្ម​ទេ​។​ម្ចាស់​គ​ម្រោ ង​Anna Brownsted ពោលថា កាក់​ប្រាក់​ដែល​ចាក់​ចូលក្នុង​សួន​ទឹក​នេះ​ទុក​សម្រាប់​ឱ្យគេ​«​ប្រព្រឹត្ត​» អ្វី​ចំពោះ​វា​ក៏បាន តែ​នាង​មាន​អារម្មណ៍​ថា​ល្បឿន​នៃ​ការបាត់​កាក់​ទាំងនេះ​ពិតជា​មិនធម្មតា​ទេ​។​

​នាយក​ផ្នែក​សិល្បៈ​Daniel Pitt និយាយថា ការពិសោធន៍​នេះ​បាន​ផ្ដល់នូវ​លទ្ធផល​គួរឱ្យ​រំជើបរំជួល ហើយ​វា​នឹង​នាំមក​នូវ​ការ ជជែក​ពិភាក្សា​អំពី​អត្តចរិត​មនុស្ស ក៏ដូចជា​ប្រតិកម្ម​របស់​អ្នក​ដែល​សម្លឹង​ឃើញ​ហេតុការណ៍​នេះ​។​

​ប្រាក់​កាក់​ទាំងនោះ​មាន​ទម្ងន់​សរុប​៣៥៦​គីឡូក្រាម ផលិតឡើង​អំពី​ស្ពាន់​លោហៈ​នេះ​មានតម្លៃ​គួរសម ដូច្នេះ​ការដែល​មនុស្ស​មួយចំនួន​ទប់ចិត្ត​មិនបាន ពុំមែន​ជា​រឿង​ពិបាក​យល់​នោះទេ​៕
​សូ​យ​ន​

×