ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំក្រុមការងារគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ រួមមាន៖ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ និងបុណ្យឆ្លងឆ្នាំសកលជាដើម។
កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក គង់ វិតាណៈ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
កិច្ចនេះប្រជុំផ្តោតសំខាន់ទៅលើការចូលរួម របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ៖
១- អភិបាលក្រុង- ស្រុក បង្កើតកម្មវិធីក្នុងភូមិសាស្ត្រស្រុក- ក្រុង រៀងៗខ្លួន។
២- អាជ្ញាធរក្រុង- ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវរៀបចំកែលម្អសម្អាត និងរក្សាអនាម័យឲ្យបានស្អាត និងមានសណ្តាប់ធ្នាប់
៣- អង្គភាពអគ្គីសនី ត្រូវត្រៀមអគ្គីសនីឲ្យបានគ្រប់គ្រាន់ តាមតម្រូវការ នៃការប្រើប្រាស់ក្នុងពិធីបុណ្យ
៤- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចូលរួមដាំផ្កា នៅតាមសួនច្បារ ដើម្បីលម្អតាមដងវិថីនានាក្នុងក្រុង
៥- កងកម្លាំងសមត្ថកិច្ចទាំង ៣ប្រភេទ ត្រូវសហការថែក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាតិ- អន្តរជាតិ ចូលមកលេងកម្សាន្តខេត្តព្រះសីហនុ
៦- មន្ទីរទេសចរណ៍ ត្រូវរួមសហការគ្នាជាមួយការិយាល័យទំនាក់ទំនង នៃរដ្ឋបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់សាធារណៈជន៕ ដោយ៖ ដែន សីមា