Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២៥ កម្ពុជា បណ្ដេញជនបរទេសជាង១៣,០០០នាក់ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបណ្ដេញជនបរទេសចំនួន១៣,៥៥៧នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញ ជនបរទេសទាំងអស់នោះបានប្រព្រឹត្តអំពើល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា។
របាយការណ៍ដែលបានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានបានរកឃើញ និងបង្ក្រាបជនបរទេសប្រព្រឹត្តបទល្មើស សរុបចំនួន៥,០១១លើក មនុស្ស ចំនួន៩,៨៥៧នាក់ លើ៤,១៧១លើក មនុស្សចំនួន៨,៩៨៤នាក់ ។

ក្នុងចំណោមជនបរទេសទាំងអស់នោះ បានប្រព្រឹត្តបទល្មើសរួមមាន៖

  • លួចឆ្លងដែន ដោយខុសច្បាប់ ចំនួន ៥៥៦លើក មនុស្ស ១,៣១៥នាក់ មាន ៣៣សញ្ជាតិ
  • ស្នាក់នៅ និងធ្វើការខុសច្បាប់ ចំនួន ៤៦៥លើក មនុស្ស ៣,១៧៦នាក់ មាន ៤៣សញ្ញាតិ
  • ស្នាក់នៅលើសទិដ្ឋាការកំណត់ ចំនួន ៣,៥៦៧លើក មនុស្ស ៣,៥៦៧នាក់ មាន ៦២សញ្ជាតិ
  • រៀបអាពាហ៍ពិពាហ៍ខុសច្បាប់ ចំនួន ៤លើក មនុស្ស ៤នាក់ សញ្ជាតិចិន
  • បទល្មើសព្រហ្មទណ្ឌ សរុប ៤១៩លើក ជនល្មើស ១,៧៩៥នាក់ ។

ជនបរទេសទាំងអស់ដែលបានប្រព្រឹត្តបទល្មើសនានា ត្រូវបានឃាត់ខ្លួន និងរៀបចំតាមនីតិវិធី បណ្ដេញចេញពីកម្ពុជា ។

បើតាមអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ការបណ្តេញចេញជនបរទេសក្នុងឆ្នាំ២០២៥ មានចំនួន ១៣,៥៥៧នាក់ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧,៧០៥នាក់ ស្មើនឹង ៥៦,៨៣% ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×