ខេត្តកណ្តាល៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម កំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូក ចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទ ឱ្យបានជ្រាបថា បច្ចុប្បន្នក្រសួងបានបញ្ចប់ការបូមស្តារប្រឡាយនាវាចរណ៍ តាឯក ដែលស្ថិតនៅក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រវែង ១០០០ម៉ែត្រ មាត់លើ ៩០ម៉ែត្រ បាតក្រោម ៤០ម៉ែត្រ ជម្រៅអប្បបរមា ៥ម៉ែត្រ។
ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបដល់ម្ចាស់អាជីវកម្មកំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូកចម្លងដឹកអ្នកដំណើរ គ្រប់ប្រភេទ អាចធ្វើនាវាចរណ៍តាមប្រឡាយនាវាចរណ៍តាឯកបាន ដោយគោរពទៅតាមវិធានពាក់ព័ន្ធនៅ ក្នុងបទប្បញ្ញត្តិនាវាចរណ៍ដែលមានជាធរមាន។ ក្រសួងរក្សាសិទ្ធិក្នុងការបូមស្តារសម្រួលយកឧបសគ្គចេញ ឱ្យបានទាន់ពេលវេលា ក្នុងករណីមានការគោករាក់ផ្សេងៗនៅប្រឡាយនាវាចរណ៍តាឯក សូមជូនភ្ជាប់មកជាមួយនូវផែនទីនាវាចរណ៍របស់ប្រឡាយនាវាចរណ៍តាឯក សម្រាប់ជូនជ្រាបជាព័ត៌មាន។ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាជីវកម្មកំពង់ផែ កំពង់ចម្លង ម្ចាស់នាវា នាវិក ក្រុមហ៊ុនប្រកបអាជីវកម្មបូមយករ៉ែ-ខ្សាច់ និងអ្នកបើកបរនាវា-ទូកចម្លងដឹកអ្នកដំណើរ គ្រប់ប្រភេទ ចូលរួមសហការអនុវត្តតាមសេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




