Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹកត្រីយកមកលក់បានលុយហើយបង្ហូរទឹកឆ្អាបតាមដងផ្លូវទៀតអត់ខ្វល់

ខេត្តកំពង់ចាម: ជារៀងរាល់យប់រថយន្តដឹកត្រីបើកឆ្លងកាត់ដោយស្រក់ទឹកលើផ្លូវថ្នល់ធ្វើឱ្យជះក្លិនឆ្អេះឆ្អាប។កត្តានេះដោយសារតែអ្នកបើកបររថយន្តដឹកត្រីមិនមានការយកចិត្តទុកដាក់ រួមចំណែកឲ្យបានស្អាតផ្នែកបរិស្ថាន ជាមួយនោះសូម្បីតែផ្លូវវត្តបឹងកុកក្នុងក្រុងកំពង់ចាមត្រូវបានព្រះសង្ឃរអ៊ូរឿងរថយន្តដឹកត្រីបើកកាត់ក្នុងវត្តពេលយប់ៗ បង្ករជះក្លិនឆ្អាបរំខានដល់ការសឹងរបស់ព្រះសង្ឃ
មិនបានពេញភ្នែកនោះទេ ហើយក៏ព្រួយពីផ្លូវបេតុងខ្លាចបាក់ស្រុតដោយសាររថយន្តធំៗដឹកត្រី។

ព្រះសង្ឃមួយអង្គគង់នៅវត្តបឹងកុកបានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ ២០២៦ថា: ពីមុនគ្រាមិនទាន់សាងសង់ផ្លូវបេតុងក្នុងវត្តបឹងកុកគឺមិនមានរថយន្តតូចធំបើឆ្លងកាត់ពីច្រកខាងមុខចេញទៅច្រកក្រោយនោះទេ។ស្របពេលដែលព្រះចៅអធិការវត្តស្ថាបនាផ្លូវបេតុងមួយខ្សែមានសោភ័ណភាពស្រស់ស្អាត តែមិនថាពេលថ្ងៃឬយប់នោះទេគឺមានរថយន្តដឹកត្រីអាចដឹកលើសទម្ងន់ធ្វើឲ្យខូចផ្លូវបេតុង ហើយថែមទាំងស្រក់ទឹកឆ្អេះឆ្អាបមកលើផ្លូវ ដោយជះក្លិនធ្វើឲ្យពិបាកក្នុងការដកដង្ហើមទៀតផង។

ព្រះសង្ឃវត្តបឹងកុកមានថេរៈដិការបន្តឲ្យដឹងទៀតថា ក្រោយពីមានបាតុភាពបែបនេះនៅក្នុងវេទិកាពិគ្រោះយោបល់បានលើកឡើងពីសំណាក់ព្រះចៅអធិការវត្តជាហេតុធ្វើឲ្យអាជ្ញាធរដែនដីយកចិត្តទុកដាក់ដោយបានហៅក្រុមឈ្មួញរកស៊ីលក់ត្រី ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវបេតុង ត្រូវបានចៅសង្កាត់បឹងកុក ហៅមកណែនាំក្រោយមកសកម្មភាពរថយន្តដឹកត្រីមិនមានសកម្មភាពថ្លង់ដូចមុនទៀតទេ។បើគិតពីសកម្មភាពវិញគឺថយចុះ៦០ទៅ៧០% នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ហើយឡានដឹកត្រីទាំងនោះសង្ស័យនាំមកពីវៀតណាម។

លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានប្រាប់ឲ្យដឹងដែរថាចំពោះកន្លែងបោះដុំឈ្មួញរកស៊ីត្រីក្នុងក្រុងកំពង់ចាមគឺមានចំនួន៥កន្លែងហើយត្រីដែលនាំចូលមកលក់ ពីតាមស្រះចិញ្ចឹមនៅក្នុងខេត្តព្រៃវែងនិងខេត្តផ្សេងទៀត ដើម្បីយកមកលក់នៅក្នុងខេត្តកំពង់ចាម ចំពោះត្រីនាំមកពីវៀតណាមគឺមិនមាន។

សូមបញ្ជាក់ថានៅវេលាម៉ោងប្រហែលជិត១០យប់ជារៀងរាល់ថ្ងៃគឺមានរថយន្តដឹកត្រីសង្ស័យក្រោយពីទម្លាក់ត្រីអស់នៅម្ដុំជិតទន្លេអុំរួចបើកកាត់តាមផ្លូវថ្នល់ជាតិលេខ៧ចាស់ ដោយបានបង្ហូរទឹកស្រកលើផ្លូវរាល់យប់។ហើយអ្នកបើករថយន្តដឹកត្រីនោះគឺមិនចេះចូលរួមចំណែកក្នុងការសំអាតបរិស្ថានក្នុងក្រុងកំពង់ចាមហាក់ដូចជាមិនខ្វល់ក្រុមឈ្មួញមុខលុយ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×