Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលជំនាញព្រហ្មទណ្ឌបង្រ្កាបក្មេងទំនើង៦នាក់ ដែលវាយខូចខាតម៉ូតូជនរងគ្រោះ០៤គ្រឿង នៅបឹងកក់ ខណ្ឌទួលគោក

ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៧:២០ នាទី កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការ​ ជាមួយកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនស្ស័យចំនួន៦ នាក់ជាក្មេងទំនើងជាបន្តបន្ទាប់នៅទីតាំងផ្សេងគ្នាពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស(ប្រើកាំបិត និងដុំថ្ម កាប់ទៅលើម៉ូតូជនរងគ្រោះបណ្តាលឲ្យរងការខូចខាតម៉ូតូចំនួន ០៤គ្រឿង)កើតហេតុនៅចំណុចមុខផ្ទះលេខ១៨ ផ្លូវ លេខ៥៦២ ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលា ម៉ោងប្រហែល២១និង១០នាទី។

ជនសង្ស័យ ១-ឈ្មោះ សំ ដាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សនៅសាលាអង្គការដើម្បីភាពញញឹម ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ឃាត់ខ្លួននៅចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ២-ឈ្មោះ វឿន សុភារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបររៀនជួសជុលឡាន ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ឃាត់ខ្លួននៅចំណុច ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
៣-ឈ្មោះ ស៊ិម វឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ឃាត់ខ្លួននៅចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ៤-ឈ្មោះ តូច បញ្ញាបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំលេខ ផ្លូវលំ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។ ឃាត់ខ្លួននៅវំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ៥-ឈ្មោះ ហៃសុខម៉េងហៀង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះពុំលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ ។ ឃាត់ខ្លួននៅចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និង៦-ឈ្មោះ គឹម ថារឹទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនិងទីកន្លែងរស់នៅមិនមានពិតប្រាកដ។

វត្ថុតាងដកហូត:៖ ១-ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខភ្នំពេញ1LA-8514 ។ ២-ម៉ូតូម៉ាកSCOOPY ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខភ្នំពេញ1LM-4184 ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×