Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ហែម វណ្ណឌី ធ្វើបាឋកថាស្ដីពីហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិជូនក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញធ្វើបាឋកថាស្ដីពីហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយផ្តោតលើសារសំខាន់នៃសង្គតិភាពបទប្បញ្ញត្តិ ភាពច្បាស់លាស់ផ្នែកច្បាប់ និងភាពប្រកួតប្រជែងសេដ្ឋកិច្ច។

បាឋកថានេះមានអ្នកចូលរួមប្រមាណ ១៧០ រូប រួមទាំងសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ឯកឧត្ដម ហែម វណ្ណឌី បានបង្ហាញពីសសរស្តម្ភនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ និងការធ្វើតេស្តពិសោធន៍ និងវិញ្ញាបនបត្រកម្ម ដោយសង្កត់ធ្ងន់លើតួនាទីនៃសសរស្តម្ភទាំង៤ ក្នុងការគាំទ្រការបង្កើត និងការអនុវត្តច្បាប់ ការការពារអ្នកប្រើប្រាស់ និងការសម្រួលពាណិជ្ជកម្ម។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានរំលេចសារៈសំខាន់នៃការសម្របសម្រួលស្ថាប័ន ដើម្បីធានាឱ្យបាននូវប្រព័ន្ធជាតិរួមមួយ ដែលពង្រឹងសមាហរណកម្មរបស់កម្ពុជាទៅក្នុងទីផ្សារតំបន់ និងសកលលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×