Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារនៃក្តីសង្ឃឹម នឹងមកដល់កម្ពុជា ចំពេលមានវិបត្តិព្រំដែនដ៏ធ្ងន់ធ្ងរ

ភ្នំពេញ : នៅក្នុងគ្រាដ៏វឹកវរនេះ ខណៈដែលពលរដ្ឋខ្មែររាប់ សែននាក់ទើបតែបានភៀសខ្លួន និងកំពុងរស់នៅប្រឈមនឹងភាពមិនច្បាស់លាស់ ព្រមទាំងការភ័យខ្លាច រាជធានីភ្នំពេញ កំពុងត្រៀមរៀបចំ “ពិធីពិសាអាហារសាមគ្គីជាមួយគ្រិស្តបរិស័ទនៅកម្ពុជា” ជាមួយលោក ហ្វងឃ្លីន ប្រាហាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នាកោះពេជ្រ។

នេះគឺជាពេលវេលានៃការលំបាក និងក្ដីទុក្ខវេទនាដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា។ រាល់ការឈឺចាប់ ទាំងឡាយ គឺជារឿងដែលគួរឱ្យខ្លោចចិត្តបំផុត។ ខ្ញុំចង់រំលឹកដល់មនុស្សគ្រប់គ្នាថា យើងនៅតែមាន សង្ឃឹម» នេះគឺជាប្រសាសន៍របស់លោក Franklin Graham ប្រធាន និងជានាយកប្រតិបត្តិនៃសមាគម ផ្សព្វផ្សាយដំណឹងល្អ Billy Graham (BGEA)។ លោកបានបន្តថា៖ «ខ្ញុំមកទីនេះ ដើម្បីចែកចាយនូវសារ នៃក្តីសង្ឃឹមចេញពីព្រះគម្ពីរ ដែលបានចែងថា ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយនៃជីវិត យើង នៅតែអាចមានសន្តិភាពដ៏យូរអង្វែងនៅក្នុងចិត្ត តាមរយៈព្រះបុត្រានៃព្រះ គឺព្រះយេស៊ូវគ្រីស្ទ»។

លោក Franklin Graham ប្រធាន និងជានាយកប្រតិបត្តិនៃសមាគម ផ្សព្វផ្សាយដំណឹងល្អ Billy Graham (BGEA)បានមានប្រសាសន៍លើកឡើងថា៖ ប្រទេសកម្ពុជាពិតជាមានការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំង បើប្រៀបធៀបកាលពីជាង២០ឆ្នាំមុន ដោយពេលនេះ មានអគារខ្ពស់ៗយ៉ាងច្រើន។ យើងទាំងអស់សូមអធិស្ឋានដល់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជានិងអធិស្ឋានដល់ថ្នាក់ដឹកនាំ នៅថ្នាក់ក្រោមជាតិទាំងអស់។
លោក Franklin Graham ថ្លែងបន្តទៀតថា កាលពីដំណើរទស្សនកិច្ចលើកទី១ ក្នុងឆ្នាំ២០០២ លោកសង្កេតឃើញមានអគារខ្ពស់ៗតិចតួចណាស់ ប៉ុន្តែបច្ចុប្បន្ន វឌ្ឍនភាពទាំងនេះបានបង្ហាញពីកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់កម្ពុជា។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យលោកវិលត្រឡប់មកវិញ ហើយលោកបានបួងសួង (អធិដ្ឋាន) ជូនពរដល់ថ្នាក់ដឹកនាំកម្ពុជាគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលកំពុងភៀសខ្លួនពីលំនៅឋាន ដោយសារស្ថានភាពនៅតាមព្រំដែន។

នៅក្នុងព្រះគ្រីស្ទ យើងជាគ្រួសារតែ១ អ្វីដែលយើងគួរចាប់ផ្តើម គឺឯកភាពគ្នា ចុះសម្រុងនឹងគ្នា ជ្រុំជ្រែងគ្នា ពង្រីកទំនាក់ទំនងគ្នា ពង្រឹងសាមគ្គីភាព បង្ហាញសិរីល្អរបស់ព្រះ  បង្ហាញភាពជាក្រុមគ្រួសារដ៏រឹងមាំ។នេះជាការលើកឡើងរបស់លោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងជា តំណាងគ្រីស្ទបរិស័ទកម្ពុជា ក្នុងកម្មពិធីអាហារសាមគ្គី នាព្រឹកថ្ងៃទី២២ មករាឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិពណ៌និងសន្និបាតកោះពេជ្រ។

លោកសៀ សុភ័ក្ត្រ បានមានប្រសាសន៍លើកឡើងថា៖ ពិធីនេះត្រូវបានគ្រោងតាំងពីឆ្នាំមុនមកម្ល៉េះ តែគួរឱ្យសោកស្តាយ ដោយសារមានការប៉ះទង្គិចរវាងកងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ធ្វើឲ្យមានការផ្លាស់ប្តូរមួយចំនួននៃពិធីដែលបានគ្រោង។ តែបើទោះបីយ៉ាងណា ពិធីនាពេលនេះ យើងអាចជួបជុំគ្នា អធិស្ឋានជាមួយគ្នា សម្រាប់ប្រទេសជាតិយើង សម្រាប់ប្រជាជនខ្មែរ នាដំណាក់កាលនេះ និងក្រុមជំនុំនៅតាមបណ្តោយព្រំដែនផងដែរ។

យើងមានព្រះយេស៊ូវតែ១ ក្នុងប្រជាជាតិតែ១ យើងជាចំណែករួមគ្នាក្នុងព្រះគ្រីស្ទ យើងនៅជាមួយគ្នា យើងឈរជាមួយគ្នា ។
លោកបន្តថា៖ នៅក្នុងព្រះគ្រីស្ទ យើងជាគ្រួសារតែ១ អ្វីដែលយើងគួរចាប់ផ្តើម គឺឯកភាពគ្នា ចុះសម្រុងនឹងគ្នា ជ្រុំជ្រែងគ្នា ពង្រីកទំនាក់ទំនងគ្នា ពង្រឹងសាមគ្គីភាព បង្ហាញសិរីល្អរបស់ព្រះ  បង្ហាញភាពជាក្រុមគ្រួសារដ៏រឹងមាំ ។ គ្រីស្ទបរិស័ទជាកម្លាំងមហាសាមគ្គី ក្នុងការរួមចំណែកក្នុងបុព្វហេតុព្រះនាមព្រះយេស៊ូវគ្រីស្ទ  ក្នុងបុព្វហេតុគ្រីស្ទបរិស័ទ រួមចំណែកក្នុងសង្គមជាតិ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។
ក្នុងនាមតំណាងឲ្យគ្រីស្ទបរិស័ទកម្ពុជា លោកសូមសម្តែងការអរគុណ ដល់ សមាគមដំណឹងល្អ ប៊ីលីហ្ក្រាហាំ ពិសេសលោកគ្រូគង្វាល Franklin Graham និងសហការី ដែលបានសហការជាមួយគ្រីស្ទបរិស័ទខ្មែរ ពិសេសគឺជ្រុំជ្រែងទាំងស្រុង ទាំងថវិកា និងបច្ចេកទេស ដល់ការរៀបចំពិធិអាហារសាមគ្គីនាពេលនេះ និងឆ្ពោះទៅប្រាព្ធពិធី មហោស្រពសៀមរាបជាទីស្រលាញ់ នាថ្ងៃទី២៤ ២៥ ខាងមុខ។

លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងដែរថា ​ស្ថាបនិកទាំងអសនៃសហរដ្ឋអាមេរិកបានជឿជាក់ថា មនុស្សគ្រប់រូបគួរតែមានសិទ្ធិនៅក្នុងការអនុវត្ដជំនឿសាសនាស្របតាមមនសិការរបស់ខ្លួន។​

លោកជំទាវ Bridgette L Walder ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា បើនិយាយពីការការពារសេរីភាពសាសនាគ្មានប្រទេសណាមួយអាចជាមិត្តដ៏ល្អប្រសើរជាងសហរដ្ឋអាមេរិកនោះឡើយហើយនឹងបន្តដឹកនាំប្រកបដោយភាពដឹកនាំដើម្បីសេរីភាពសាសនានៅទូទាំងពិភពលោក។ ស្ថិតក្នុងបរិបទនៃប្រទេសកម្ពុជា របស់សហគមគ្រឹស្តសាសនាបង្ហាញពីភាពអំណត់ដ៏អស្ចារ្យខណៈពេលដែលកម្ពុជា មានមរតកពុទ្ធសាសនាដ៏យូរអង្វែង។តាមពិតគ្រឹស្តសាសនាមានការរីកចម្រើនយ៉ាងយូរអង្វែងតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ សព្វថ្ងៃនេះគ្រឹស្តបរិស័ទមានប្រហែល៣ភាគរយនៃប្រជាជនកម្ពុជា ដែលតំណាងឲ្យនិកាយផ្សេងៗជាច្រើន។ សមាគមមួយនេះជាសមាគមរបស់លោកអ្នកបងប្អូនត្រូវបានរួបរួមគ្នាដោយមានការប្តេជ្ញាចិត្តតែមួយជាមួយសហគមន៍មួយនេះត្រូវបានរួបរួមចំពោះជំនឿសាសនាហើយបានចូលរួមក្នុងការកសាងសង្គមកម្ពុជាឲ្យកាន់តែប្រសើរនិងការណែនាំផ្លូវចិត្ត ការគាំទ្រសង្គមនិងអារម្មណ៍ស្និទ្ធស្នាលដល់សមាជិកក្នុងសហគមន៍។
នាឱកាសនោះដែរ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ក្នុងនាមរដ្ឋាភិបាលអាមេរិក លោកស្រីមានសុទិដ្ឋិនិយមចំពោះកម្ពុជា ដែលបានអនុវត្តគោលការណ៍សេរីភាពខាងជំនឿសាសនាបានយ៉ាងទូលំទូលាយ និងបង្កឱ្យមានភាពចុះសម្រុងគ្នារវាងសាសនានានានៅក្នុងប្រទេស។ លោកស្រីបានបន្ថែមថា ស្ថាបនិកនៃសហរដ្ឋអាមេរិកជឿជាក់ថា មនុស្សគ្រប់រូបគួរតែមានសិទ្ធិអនុវត្តជំនឿសាសនាស្របតាមមនសិការរបស់ខ្លួន ដោយគ្មានការរំខាន ឬការភ័យខ្លាចឡើយ។ ជំនឿដ៏រឹងមាំនេះ ត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ និងជាចំណុចស្នូលនៃអត្តសញ្ញាណជាតិរបស់អាមេរិករហូតមកដល់សព្វថ្ងៃ។ លោកស្រីបញ្ជាក់ថា សូម្បីបច្ចុប្បន្ន ថ្នាក់ដឹកនាំអាមេរិកនៅតែបន្តរំលឹកអំពីសារៈសំខាន់នៃសេរីភាពសាសនា ដែលជាគោលការណ៍គ្រឹះដ៏សំខាន់បំផុតមួយ។៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×