ភ្នំពេញ៖អាជីវករនៅជុំវិញតំបន់ផ្សារដើមរ ដែលផ្លាស់ប្ដូរទៅលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃនៅពេលនេះមាន អតិថិជន ឬម៉ូយៗមកទិញ បណ្តេីរៗ ជាហូរហែ ហើយ។
តាមរយះសកម្មភាពលក់ដូរជាក់ស្ដែងនៅផ្សារតាម៉ាប់ព្រែកជ្រៃសង្កាត់ព្រែកកំពឹសខណ្ឌដង្កោទឹកមុខ បងប្អូន អាជីវករ ញញឹម សប្បាយ រីករាយ ដោយមាន កន្លែង លក់ ដូរ សមរម្យ និងមាន អតិថិជន មកទិញ បណ្តេីរៗ ជា ហូរហែ ហើយ អ្នកខ្លះ ត្រឹម ម៉ោង ជិត១១យប់ បាន លក់ អស់ និងកំពុង រៀបចំ ចេញ ទៅផ្ទះវិញហើយ ។នេះបើតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃ២៤មករានេះ។
គួរបញ្ជាក់ដែរថាកាលពីរាត្រីថ្ងៃទី២៣មករា២០២៦នេះលោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងលោកស្រីគឹម ញឹប អភិបាលខណ្ឌដង្កោនិងសហការីបានចុះទៅដល់ផ្ទាល់កន្លែងលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃបានឃើញសកម្មភាពលក់ដូរនិងទិញលក់របស់អាជីវករនៅទីនោះយ៉ាងរស់រវើកហើយដែរ។
លោកស្រីអ្នកនាំពាក្យបញ្ជាក់ទៀតថា៖ក្រុមអាជីវករពួកគាត់ ប្រាប់ យើងថា លែង បារម្ភហើយ ព្រោះឃើញ អ្នកលក់ មកច្រើន ហើយ ម៉ូយៗក៏ចាប់ផ្ដើម មកទិញ ដែរ។ ក្រុមអាជីវករពួកគាត់ បាន ថ្លែង អំណរគុណដល់ការ ខិតខំ ប្រឹងប្រែង របស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានី ភ្នំពេញ និងសហការីដែលបានជួយ ជ្រោមជ្រែង ដល់ពួកគាត់ដេីម្បីមានទីតាំងប្រកប អាជីវកម្មសមរម្យ ត្រឹម ត្រូវមួយដោយមិនបាច់ភ័យខ្លាច ត្រូវ ហាល ខ្យល់ ហាល ភ្លៀង ឬប្រឈម គ្រោះថ្នាក់ ជាយថាហេតុណាមួយ ទៀត ឡើយ ៕រក្សាសិទ្ធដោយ៖សុទ្ធលី



















