Saturday, January 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរ៉ែ និងថាមពល ជូនដំណឹង ស្ដីពី ការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី

ភ្នំពេញ៖ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២៦បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មី។

ក្រសួងរ៉ែនិងថាមពល សូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបថា ក្រសួងរ៉ែនិងថាមពលនឹងផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈថ្មីជាបណ្តោះអាសន្ន ចាប់ពី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិនិត្យនិងកែសម្រួលបទប្បញ្ញត្តិ បច្ចេកទេសសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងនិងឧស្ម័នឥន្ធន:ឡើងវិញ និងកំណត់គោលការណ៍ក្នុងការ
អនុញ្ញាតឱ្យបង្កើតស្ថានីយថ្មីផងដែរ។

ចំពោះស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលកំពុងដំណើរការ ក្រសួងនៅបន្តទទួលពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព បន្តសុពលភាព ផ្ទេរសិទ្ធិ និងកែសម្រួលស្ថានីយ ជាធម្មតា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×