ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ចំនួន០៣ករណី ឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ករណីទី១: កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាស ក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចតូបម៉ាក់លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ យកបានខ្សែកទម្ងន់ ២ជីកន្លះ ។
ករណីទី២: កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាស ក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាស យីហោ ហេងមានលាភ ផ្ទះលេខ១៩អឺ០ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ យកបានខ្សែកទម្ងន់២តម្លឹង។
ករណីទី៣: កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាស ក្លែងក្លាយ បន្លំយកមាសពិតប្រាកដ នៅចំណុច ហាងមាស ផ្ទះលេខ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកបានខ្សែកទម្ងន់ ២តម្លឹង ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ង្វ្រៀន សុីធូ ភេទ ស្រី អាយុ ៥៦ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
២- ឈ្មោះ ង្វ្រៀន យ៉ាងជា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់ នៅ ផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ លោហៈធាតុពណ៌លឿងស្លេក ( ក្លែង ក្លាយ ), ចិញ្ចៀនចំនួន ១៤វង់, ខ្សែក ចំនួន ២៨ខ្សែ, ខ្សែដៃ ៣ខ្សែ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី






