Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបុក​មនុស្ស​ស្លាប់​ទៀតហើយ តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មាន​មនុស្ស​២​នាក់​ទៀតហើយ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​ផ្លូវជាតិ​លេខ​៤ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​របាយការណ៍​ពី​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ ៧​ព្រឹក នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៥-២០៦ ត្រង់ចំណុច​លើ​ស្ពាន​ទឹកសាប ស្ថិតនៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី បានកើត​ឡើង រវាង រថយន្ត​ធុន​ធំ ១​គ្រឿង​ម៉ាក DONGFENG ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ​3E-0222 សណ្តោង​រ៉ឺម៉ក​ដឹក​ថ្ម (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​) មាន​ទិសដៅ​ចូល​ក្រុងព្រះសីហនុ បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ​១​គ្រឿង ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ​តាកែវ​1M-0540 បើកបរ​ដោយ​ឈ្មោះ ស៊ុយ វណ្ណ​នេ​ត ភេទ ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​ស្រងែ ស្រុក​ទ្រាំង ខេត្តតាកែវ មាន​អ្នករួមដំណើរ​ម្នាក់​ភេទ​ប្រុស​( មិនទាន់​ស្គាល់​អត្តសញ្ញាណ ) មាន​ទិសដៅ​ស្របគ្នា បណ្តាល​ជនរងគ្រោះ ដែល​ជិះ​លើ​ម៉ូតូ​ស្លាប់​ទាំង​២​នាក់ នៅនឹងកន្លែង​កើតហេតុ​។​

​ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ រីឯ​វត្ថុតាង រថយន្ត និង ម៉ូតូ ត្រូវបាន​មន្ត្រីនគរបាល យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕ ដោយ​៖ ដែន សីមា​

spot_img
×