ភ្នំពេញ ៖ ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលរួមជាសក្ខីភាពក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជានិងឡាវ ស្ដីពីការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ដែលនឹងបើកផ្លូវថ្មីមួយបន្ថែមទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។
នេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្មកម្ពុជា-ឡាវ ដែលនៅពេលអនាគតនឹងមានលទ្ធភាពសហប្រតិបត្តិការលើវិស័យសក្ដានុពលដទៃទៀត ជាពិសេសវិស័យរ៉ែជីកសិកម្ម វិស័យព្រៃឈើ និងការតភ្ជាប់ទីផ្សារកសិកម្មបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី











