Wednesday, January 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និងកម្ពុជា នឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ

ភ្នំពេញ ៖ ស្ថានទូតអាមេរិក​នៅភ្នំពេញសូមស្វាគមន៍ឧត្តមនាវី Samuel J. Paparo មេបញ្ជាការ​ប្រចាំ​នៅបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិក​ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជា។

នៅព្រឹក​ថ្ងៃទី២៦ខែមករាឆ្នាំ២០២៦នេះ លោកឧត្តម​នាវី Paparo បានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សាពីទំនាក់ទំនងកម្ពុជា សហរដ្ឋអាមេរិក​ ក្នុងវិស័យការពារជាតិ និងវិធីពង្រឹងចំណងទាក់ទងទ្វេភាគីរបស់យើង និងការការគាំទ្រដល់ស្ថិរភាពតំបន់។

កិច្ចពិភាក្សាបានផ្តោតលើការសន្ទនា ទំនុកចិត្តគ្នា​និងស្ថិរភាព​តំបន់។ សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×