Sunday, March 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់តូចចិត្តខឹងនឹងគេមើលងាយ ព្រមទាំងជេរប្រមាថដល់ម្តាយរបស់ខ្លួន​ បានយកដំបងឈើ​វាយទៅលើរថយន្តរបស់ជនរងគ្រោះ បណ្តាលឲ្យបែកកាងខាងលើគូថក្រោយ​ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន

កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តូចចិត្តខឹងនឹងគេមើលងាយ ព្រមទាំងជេរប្រមាថដល់ម្តាយរបស់ខ្លួន​ បានយកដំបងឈើដើមអាកាស្យាវាយទៅលើរថយន្តរបស់ជនរងគ្រោះបណ្តាលឲ្យបែកកាងខាងលើគូថក្រោយ​ ចុងក្រោយត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សានិងធ្វើឱ្យខូចខាតដោយចេតនា!!!។

ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២២:៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា ស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។‎ មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាពយកដំបងឈើដើមអាកាស្យាវាយទៅលើរថយន្តរបស់ជនរងគ្រោះមួយគ្រឿងម៉ាក COROLA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2C-4852 បណ្តាលឲ្យបែកកាងខាងលើគូថក្រោយ។ មូលហេតុដោយសារ ខឹងនឹងជនរងគ្រោះ មើលងាយ ជេរប្រមាថ និងជេរម្តាយរបស់ខ្លួន។

ជនរងគ្រោះមានឈ្មោះ ម៉ុក ភ័ស្ស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យមានឈ្មោះ នៅ មណ្ឌល ហៅ ចឺម ភេទប្រុស អាយុ៣៦ មានទីលំនៅបច្ចុប្បន្ន ភូមិ.ឃុំ ជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×