Sunday, March 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីនេត សាវឿន ក្រើនរំលឹកសមត្ថកិច្ចប្រឹងប្រែងទប់ស្កាត់មិនឲ្យមានល្បែងអនឡាញស្កេម

ខេត្តកំពង់ចាម: “សូមកោតសរសើរដល់ខេត្តកំពង់ចាម មិនមានល្បែងអនឡាញស្កេមជាមួយនោះក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតធ្វើយ៉ាងណាពេលខាងមុខមិនត្រូវឱ្យមានល្បែងប្រភេទហ្នឹង។”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សន្តិបណ្ឌិតនេត សាវឿនឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលបានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ ដោយធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សាលសន្និសីទសាលាខេត្តកំពង់ចាម។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានលើកឡើងថា: ទោះបីជាឆ្នាំ២០២៥ កន្លងមកនេះរដ្ឋបាលខេត្តបានពុះពារឆ្លងកាត់ការលំបាកខ្លះៗ ដោយមន្ត្រីរាជការបានត្រៀមខ្លួនជានិច្ចដើម្បីទទួលនូវបទបញ្ជាក៏ដូចជាការអនុវត្តផែនការយុទ្ធសាស្ត្រនានា របស់ប្រមុខរាជរដ្ឋាភិបាល។ទន្ទឹមនិងនេះអង្គសន្និបាតក៏បានពិនិត្យឃើញបញ្ហាប្រឈមមួយចំនួន ក៏បានដាក់ចេញនៅទិសដៅបន្តដើម្បីដោះស្រាយចំពោះមុខក្នុងឆ្នាំ២០២៦ រដ្ឋបាលខេត្តនិងបន្តជំរុញកាន់តែសកម្មឡើងនៅថែមទៀតដោយធ្វើការតាមរយៈការធ្វើវេទិកាសាធារណៈនិងយន្តការនានាពិសេសតាមរយៈផែនការសកម្មភាពការងាររបស់គណៈបញ្ជាការឯកភាពខេត្តលើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពការផ្ដល់សេវាសាធារណៈការអភិវឌ្ឍន៍មូលដ្ឋានចូលរួមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលសម្ដៅលើការរស់នៅរបស់ប្រជាជនប្រកបដោយសុខសុភមង្គលនិងមានជីវភាពធូរធារ។

ឯកឧត្តម សន្តិបណ្ឌិតនេត សាវឿនឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងដែរថា យោងតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី គឺត្រូវលុបបំបាត់ក្មេងទំនើង ហើយនៅក្នុងខេត្តកំពង់ចាមធ្វើយ៉ាងណាបន្តខិតខំលុបបំបាត់កុំឲ្យមាន ព្រោះថាក្មេងទំនើងតែងតែមានចរិតមួយចេញមុខអួតអាងនៅក្នុងសង្គម។ដូច្នេះត្រូវតែនាំគ្នាទប់ស្កាត់ឲ្យបានទាន់ពេលវេលាបើពុំនោះទេនឹងក្លាយទៅជាអំពើហិង្សា មិនបានរៀនសូត្របង្កលំបាកដល់គ្រួសារនិងសង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ចំពោះក្រុមក្មេងទំនើងបើយើងមិនបានប្រុងប្រយ័ត្នទេនោះនឹងធ្វើឲ្យប៉ះពាល់ទៅដល់សិស្សផ្សេងទៀតដែលគេកំពុងតែរៀនសូត្រ។សម្រាប់ទិសដៅឆ្នាំ២០២៦ យើងត្រូវតែខិតខំយកចិត្តទុកដាក់បន្ថែមទៀតធ្វើយ៉ាងណាថែរក្សាកូនខ្មែរ សិស្សានុសិស្សយុវវ័យឲ្យត្រង់ទិស។ដោយខិតខំស្ដាប់ដំបូន្មានឪពុកម្ដាយគោរពប្រពៃណីស្គាល់ចាស់ ស្គាល់ទុំ ហើយត្រូវប្រឹងប្រែងរៀនសូត្រព្រោះថាយុវជននេះហើយនៅថ្ងៃអនាគតដែលនឹងក្លាយទៅជាសសរទ្រង់ប្រទេសជាតិ។ ដើម្បីឱ្យមានប្រសិទ្ធភាពការអប់រំនាសម័យថ្មីនេះគឺត្រូវប្រើប្រាស់អ្នកដែលមានឥទ្ធិពលនៅក្នុងសង្គម ក្នុងនោះក៏បានចុះMOU
ជាមួយសិល្បករសិល្បការិនី MCល្បីៗព្រោះថារាល់ថ្ងៃអ្វីៗគឺស្ថិតនៅលើទូរសព្ទដៃ មិនតែប៉ុណ្ណោះព្រះសង្ឃក៏បានបញ្ជ្រាបការអប់រំដល់ក្មួយៗ ក្នុងការតម្រង់ទិសម័យឌីជីថលដើម្បីឲ្យពួកគាត់ក្លាយទៅជាយុវជនល្អក្នុងសង្គម។មួយវិញទៀតសូមឱ្យក្រុមគ្រួសារសមាជិករបស់នគរបាល ទាហាននិងអាវុធហត្ថ ដែលមានកូនចៅត្រូវធ្វើជាគំរូល្អដើម្បីឲ្យគេអនុវត្តតាម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×