នៅក្នុងជំនួបកំពូលជាមួយប្រធានាធិបតី Moon Jae-in មេដឹកនាំកូរ៉េខាងជើងបានសន្យាអនុញ្ញាតឱ្យអ្នកឃ្លើមើលអន្តរជាតិមកសង្កេតការណ៍ការបិទទ្វារបណ្ដា មូលដ្ឋានកាំជ្រួចសំខាន់នៅប្រទេសនេះ ហើយក៏ជាលើកដំបូងដែរដែលមានសុច្ឆន្ទៈបំផ្លាញចោល«អមតៈ» រោងចក្រផលិតនុយក្លេអ៊ែរសំខាន់ៗរបស់ប្រទេសនេះ។
ថ្វីត្បិតតែជាជំហានដំបូងនិងសកម្មក្តី ក៏មជ្ឈដ្ឋានអ្នកវិភាគវាយតម្លៃថា ជំហាននេះនឹងមិនដោះស្រាយបានគោលដៅលុប បំបាត់សមត្ថភាពកាំជ្រួចនិងនុយក្លេអ៊ែរដែលធំធេងជាងនេះរបស់កូរ៉េខាងជើង ក៏ដូចជាមិនអាចបញ្ជាក់បានថាតើលោក Kim ពិតជាម៉ឺងម៉ាត់ក្នុងការបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែរដែរឬទេ។
កិច្ចព្រមព្រៀងរវាងមេដឹកនាំកូរ៉េទាំងពីរក៏ពុំបានលើកឡើងច្បាស់អំពីផែនការរបស់ក្រុងព្យុងយ៉ាងចំពោះស្ថិតិទាំងស្រុងអំពី មូលដ្ឋានអាវុធនុយក្លេអ៊ែរ ក៏ដូចជាពេលវេលាជាក់លាក់ក្នុងការរំសាយវាចោល។
ក្នុងសេចក្ដីថ្លែងការណ៍រួម កូរ៉េខាងជើងហាក់ដូចជាសំដែងសុច្ឆន្ទៈលុបចោលទាំងស្រុងនូវរោងចក្រនុយក្លេអ៊ែរ Yongbyon ប្រសិនបើអាមេរិកមានជំហានឆ្លើយតបសមស្របមួយ។ប៉ុន្តែក៏នៅមានមូលដ្ឋានផលិតHEU (urani) ត្រូវបានបន្តសកម្មភាពកម្រិតខ្ពស់ ដែលគេប្រើប្រាស់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ។
តាមអ្នកជំនាញការនុយក្លេអ៊ែរអាមេរិក Joshua Pollack នោះការបំផ្លាញរោងចក្រYongbyon ពន្យារដំណើរការផលិត plutoni ប៉ុន្ដែវាពុំបានបន្ថយបរិមាណ plutoni និងHEU មានស្រាប់ក្នុងឃ្លាំងបច្ចុប្បន្នក៏ដូចជាការមន្ទិលសង្ស័យអំពីមូលដ្ឋានផលិតសម្ងាត់ដទៃទៀត។
ប្រព័ន្ធផ្សាយអាមេរិកដែលដកស្រង់ព័ត៌មានចារកម្មឱ្យដឹងថា ប៉ុន្មានខែកន្លងមកនេះកូរ៉េខាងជើងនៅមានដំណើរការ បន្សុទ្ធurani យ៉ាងតិចមានមូលដ្ឋានមួយនៅជាយក្រុងព្យុងយ៉ាងឈ្មោះ Kangson។តាមអ្នកវិភាគ ការផលិតplutoniនៅតែបន្តធ្វើឱ្យសហគមន៍អន្តរជាតិត្រូវដាក់ចេញភារកិច្ចបន្ទាន់មួយបង្ខំឱ្យក្រុងព្យុងយ៉ាងត្រូវតែបង្កកសកម្មភាពផលិតកាំជ្រួចនិងនុយក្លេអ៊ែជាបថម ហើយឈានដល់ជំហានបញ្ចុះបញ្ចូលប្រទេសនេះឱ្យផ្តល់ស្ថិតិមូលដ្ឋានទាំងអស់ដែលពាក់ព័ន្ធជាមូលដ្ឋានសង្កតការណ៍និងស៊ើបអង្កេត៕
លីសា