ខេត្តឧត្តរមានជ័យ៖ អាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទីព្រឹក ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី បានដើរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានកម្ពុជា។ ករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSNចំនួន ០៣នាក់ រងរបួសធ្ងន់និងស្រាល។
ជនរងគ្រោះរួមមាន៖
១-ឈ្មោះ សេន សីហា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសាលាក្រៅ ខេត្តប៉ៃលិន ។
២-ឈ្មោះ គុណ ថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាលាក្រៅ ខេត្តប៉ៃលិន ។
៣-ឈ្មោះ ហាន ប៉ែល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាលាក្រៅ ខេត្តប៉ៃលិន
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ឧត្ដរមានជ័យ។
អាជ្ញាធរមីន សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ក៏ដូចជាអង្គភាពរនានាដែលធ្វើសកម្មភាព នៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមឈ្លានពានរបស់ថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





