Friday, January 30, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត: តាមការព្យាករណ៍សម្រាប់ឆ្នាំ២០២៦ ទំហំសេដ្ឋកិច្ចអាចកើនដល់ជាង៣០០០ដុល្លារក្នុងមនុស្សម្នាក់

ខេត្តកំពង់ចាម: “គម្រោងទាំងអស់នៅក្នុងសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៦-២០២៨ គឺជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២៦ នេះសំណូមពរដល់ប្រធានមន្ទីរ អង្គភាពរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ ត្រូវជំរុញការអនុវត្តគម្រោងនីមួយៗ ឲ្យចប់តាមការកំណត់និងមានប្រសិទ្ធភាព។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសកិច្ចប្រជុំណែនាំស្ដីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៧-២០២៩
និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលខេត្ត ដោយធ្វើឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តនាព្រឹកថ្ងៃទី ៣០ខែមករា ឆ្នាំ២០២៦។

លោកប៊ិ ប៊ុន្ថា ប្រធានមន្ទីរផែនការខេត្តបានលើកឡើងថា: ចំពោះលទ្ធផលនៃការអនុវត្តគម្រោងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៥-២០២៧ របស់រដ្ឋបាលខេត្តក្រុងស្រុកនិងឃុំក្នុងនោះមាន:
១.គម្រោងរបស់រដ្ឋបាលខេត្តមានចំនួន ៤៨៣គម្រោង អនុវត្តបាន៤៥៨គម្រោង
២.រដ្ឋបាលក្រុង ស្រុក មានចំនួន៧៩៩ គម្រោងមអនុវត្តបាន៣៩១គម្រោង
៣.រដ្ឋបាលឃុំ សង្កាត់ មានចំនួន៤៣៩៨ គម្រោង អនុវត្តបាន២២១៩គម្រោង។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា
ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្ត
ជារបៀបគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនិងជាប្រធានក្រុមការងារកសាងផែនការអភិវឌ្ឍនិងកម្មវិធីវីដេអូរបស់រដ្ឋបាលខេត្ត ដោយបានអញ្ជើញលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមការងារកសាងផែនការទាំងអស់ ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការកសាងវិនិយោគ៣ ឆ្នាំរំកិល២០២៧-២០២៩។

ឯកឧត្តមអភិបាលខេត្តបានបន្តថា
ប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីតម្រូវការអតិភាពតាមវិស័យរបស់ខ្លួនដើម្បីដាក់ក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត។ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ត្រូវតាមដានជាប់ជាប្រចាំនិងពិនិត្យឲ្យបានច្បាស់លាស់រាល់គម្រោងនានាដែលគិតថាជាអាទិភាពរបស់ក្រុងស្រុកនិងគម្រោងដែលស្នើសុំបញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត។ ត្រូវស្រង់យកសំណើរបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត ដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល តាមដែនសមត្ថកិច្ចរបស់ខ្លួន។ជាក់ស្ដែងនៅឆ្នាំ២០២៥
ខេត្តកំពង់ចាមទំហំសេដ្ឋកិច្ចខេត្តមានចំនួន ៣០៧៣លានដុល្លារស្មើនឹង២៨៣០ ដុល្លារ ក្នុងមនុស្សម្នាក់ហើយតាមការព្យាករណ៍សម្រាប់ឆ្នាំ២០២៦ អាចកើនដល់៣០០៤ដុល្លារក្នុងមនុស្សម្នាក់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×