Friday, January 30, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ៖ គិតត្រឹមឆ្នាំ ២០២៥ មានអ្នកធ្វើប័ណ្ណ​ ប​.ស.ស​. ដល់ជាង ៣,៥៣ លាននាក់

ភ្នំពេញ៖ គិតត្រឹមឆ្នាំ ២០២៥ ពលរដ្ឋសរុបចំនួន ៣,៥៣៦,៥០៩ នាក់ ដែលក្នុងនោះមានស្រ្ដីចំនួន ១​,៩៤២,១២០ នាក់ បានចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស ដើម្បីទទួលសេវាព្យាបាលសុខភាព និងថែទាំវេជ្ជសាស្រ្ត រួមទាំងប្រាក់បំណាច់មាតុភាព តាមរ​យៈរបបភាគទានស្ម័គ្រចិត្ត។នេះបើយោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ការកើនឡើង ​នៃ​ចំនួន​សមាជិក​ ប​.​ស​.​ស ជា​បន្តបន្ទាប់​នេះ ដោយសារ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​មកលើ​សេ​វា ប​.​ស​.​ស និង​យល់ដឹង​ពី​អត្ថប្រយោជន៍​ផ្សេងៗ។ មាន​ប័ណ្ណ ប​.​ស​.​ស​. ជួយ​សម្រាល​បន្ទុក​នៅក្នុង​គ្រួសារ​បាន​យ៉ាងច្រើន​នៅពេល​ទៅ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ផ្សេងៗ ​នៅតាម​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​ជាមួយ ប​.​ស​.​ស ព្រោះ​រាល់​ការ​ចំណាយ​គឺជា​បន្ទុក​របស់ ប​.​ស​.​ស។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្នុងចំណោមសមាជិកសរុប មានស្ត្រីជិត ២ លាននាក់ ដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ។ សូមបញ្ជាក់ថា គិតចាប់តាំងពីការចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណ ៤០៩,៩៦៤ លានរៀលដល់មាតា និងកូនៗក្នុងបន្ទកប្រមាណ ១,៤២ លាននាក់។
លោកបានបញ្ជាក់ថា តាមរយៈប័ណ្ណ ប.ស.ស ស្រ្តីមានផ្ទៃពោះ នឹងទទួលបានថវិកាពីរដ្ឋចំនួន១៤លើករាប់ចាប់ពីពេលពពោះរហូតសម្រាលកូនបានអាយុ២ឆ្នាំ ដោយមួយលើកទទួលបានថវិកា៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភសម្រាប់កូនចំនួន៨០ម៉ឺនរៀល។ ថវិកា ដែលផ្ដល់ជូននេះ ដើម្បីលើកកម្ពស់សុខុមាលភាពទារក និងកង្វះអាហារូបត្ថម្ភ។

ជាមួយគ្នានេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់អាចប្រើប្រាស់សេវាព្យាបាល នៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.សសរុបចំនួន ១,៦១៧ កន្លែង (សាធារណៈ ១,៤៤២ និងឯកជន ១៧៥) នៅទូទាំងប្រទេសដោយឥតគិតថ្លៃ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×