Wednesday, February 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ សម្តែងនូវសេចក្តីពេញចិត្តចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍នៅអាស៊ាន ជាមួយនឹងលទ្ធផលសំខាន់ៗមួយចំនួន

សេប៊ូ, ហ្វីលីពីន, ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦៖ សន្និសីទសារព័ត៌មានរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន៖ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅកោះសេប៊ូ ប្រទេសហ្វីលីពីន បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ ក្រោមចក្ខុវិស័យអាស៊ានរួមគ្នាតម្រង់ទិសអនាគតទេសចរណ៍។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ សម្តែងនូវសេចក្តីពេញចិត្តចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍នៅអាស៊ាន ជាមួយនឹងលទ្ធផលសំខាន់ៗមួយចំនួន មានជាអាទិ៍៖ ការដាក់ឱ្យដំណើរការផែនការទេសចរណ៍អាស៊ាន ២០២៦-២០៣០ និងផែនការយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន ២០២៦-២០៣០, ការលើកកម្ពស់គុណភាពក្នុងវិស័យទេសចរណ៍, ការជំរុញទេសចរណ៍ឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍សម្រាប់សហគមន៍ ស្រ្តី និង យុវជន។

ជាមួយគ្នានេះអង្គប្រជុំ ក៏បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការអនុតំបន់របស់ក្រុមការងារមន្រ្តីទេសចរណ៍ជាតិកម្ពុជា ឡាវ និងវៀតណាម និងការឯកភាពលើការតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការនេះដល់កម្រិតរដ្ឋមន្រ្តី តាមរយៈការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅក្នុងឆ្នាំ២០២៦ ក្រោមចក្ខុវិស័យ «ប្រទេសបី គោលដៅតែមួយ»។ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរអំពីពិធីបុណ្យម្ហូបអាហារកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងសិក្ខាសាលាស្តីពីទេសចរណ៍ផ្លូវគោក និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលបានរៀបចំឡើងនៅឆ្នាំ២០២៥ ក្នុងប្រទេសកម្ពុជា ហើយបានលើកទឹកចិត្តឱ្យបន្តការរៀបចំព្រឹត្តិការណ៍ទាំងនេះជាបន្តបន្ទាប់ ដើម្បីជំរុញលំហូរទេសចរណ៍ទាំងក្នុងតំបន់ និងអន្តរតំបន់ និងធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍តែមួយ។

បន្ថែមលើនេះ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ក៏មានការប្រគល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៦ ចំនួន៩ប្រភេទ សរុប ២១១ រង្វាន់, ក្នុងនោះកម្ពុជា ទទួលបានចំនួន ២៧ រង្វាន់ផងដែរ។

សូមបញ្ជាក់ជូនផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី៣០ នឹងប្រព្រឹត្តទៅប្រទេសសិង្ហបុរី ក្នុងអំឡុងខែមករា ឆ្នាំ២០២៧៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×