Monday, February 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេង អាស៊ី (Asia’s Rising Circle) លើកដំបូងផ្តល់ភាពអង់អាចដល់អ្នកដឹកនាំវ័យក្មេងមកពី ១៣ ប្រទេស ដើម្បីប្រែក្លាយការប្រែប្រួលដោយការបង្កើតថ្មីទៅជាឱកាសដោយលើកកម្ពស់បញ្ហាសុខុមាលភាពជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព

កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេង អាស៊ី ពង្រឹងកម្មវិធីអភិវឌ្ឍន៍ និងផ្លាស់ប្តូរបទពិសោធន៍យុវជន
របស់មូលនិធិអន្តរជាតិសិង្ហបុរី ដោយពង្រឹងដំណើរកសាងអ្នកដឹកនាំក្នុងតំបន់ដែលផ្តល់ភាពអង់អាចដល់
ដល់យុវជនដែលជាអ្នកធ្វើឱ្យមានការផ្លាស់ប្តូរ ដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមានជាអន្តរជាតិ។

សិង្ហបុរី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ – មូលនិធិអន្តរជាតិសិង្ហបុរីបានបញ្ចប់ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី (Asia’s Rising Circle) លើកដំបូង ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុវជនក្នុងតំបន់ដែលគាំទ្រយុវជនក្នុងការបង្កើតឱកាសសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ដោយពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងកសាងបណ្តាញអន្តរជាតិ ដែលអាចជឿទុកចិត្តបាននៅទូទាំងអាស៊ី។
កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងរបស់អាស៊ី បានអញ្ជើញយុវជនជាអ្នកធ្វើឱ្យមានការផ្លាស់ប្តូរចំនួន ៤២ នាក់មកពីអាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា ជួយពួកគេសម្របខ្លួននឹងការប្រែប្រួលដោយការបង្កើតថ្មី និងភាពមិនប្រាកដប្រជា និងជួយជំរុញការផ្លាស់ប្តូរ វិជ្ជមានដ៏មានអត្ថន័យនៅក្នុងសហគមន៍របស់ពួកគាត់។ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ីនេះ ត្រូវបានរចនាឡើងជាវេទិកាសម្រាប់ភាពជាអ្នកដឹកនាំនាពេលអនាគត ហើយកម្មវិធីនេះជួយ អភិវឌ្ឍន៍ភាពធន់ ការគិតជាប្រព័ន្ធ និងការសហការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមជាអន្តរជាតិ។
កម្មវិធីនេះធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ ហើយកម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ីបានប្រើប្រាស់ទម្រង់កូនកាត់ ដោយរួមបញ្ចូលគ្នារវាងការរៀននៅលើប្រព័ន្ធអ៊ីនធឺណិត និងដោយផ្ទាល់នៅសិង្ហបុរី។ ដោយផ្តោតលើបញ្ហាសុខភាពជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់ និងចល័តភាព កម្មវិធីលើកដំបូងនេះ ពិនិត្យមើលថាតើបញ្ហាសុខុមាលភាពអាចបង្កើតឱកាសសេដ្ឋកិច្ច និងវឌ្ឍនភាពរយៈពេលវែងនៅសហគមន៍អាស៊ីបានយ៉ាងដូចម្តេច។
គំនិតផ្ដួចផ្ដើមច្រើនផ្នែកដែលផ្ដោតលើមូលបទដែលបង្កើតឱកាស និងចល័តភាព
កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី ត្រូវបានរចនាឡើងជាកម្មវិធីច្រើនផ្នែក ដើម្បីគាំទ្រយុវជនជាអ្នកធ្វើឱ្យមានការផ្លាស់ប្តូរ ក្នុងការជំនះភាពស្មុគស្មាញ ក៏ដូចជាជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគាត់។ ផ្នែកនីមួយៗ និយាយអំពីមូលបទដែលបង្កើតឱកាសសេដ្ឋកិច្ច និងចល័តភាពសង្គម រួមទាំងសុខភាព និងភាពធន់ ការងារ និងការសម្របខ្លួន និងការរៀនសូត្រពេញមួយជីវិត។
កម្មវិធីនាពេលអនាគត នឹងនិយាយថាតើការសម្របខ្លួនអាចជួយបុគ្គលក្នុងការស្វែងរកការងារនៅក្នុងពិភពលោកមួយដែលកំពុងមានការផ្លាស់ប្តូរ និងថាតើវិធីសាស្រ្តសិក្សាដែលមានភាពបត់បែន អាចជួយបង្កើតឱកាសបានកាន់តែច្រើនដូចម្តេចខ្លះ។
ចំណុចសំខាន់ៗនៃកម្មវិធី៖ ពង្រឹងភាពជាអ្នកដឹកនាំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី ចាប់ផ្តើមជាមួយនឹងសិក្ខាសាលាស្តីពីការកសាងសមត្ថភាពដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ផ្តោតលើប្រធានបទសិក្សាចំនួនបីពោលគឺ៖ ចំណេះដឹង ជំនាញ និងសមត្ថភាព។ អ្នកចូលរួមបានស្វែងយល់ថាតើការប្រែប្រួលដោយការបង្កើតថ្មី អាចជួយជំរុញនវានុវត្តន៍ និងការផ្លាស់ប្តូរជាវិជ្ជមាន ពង្រឹងភាពជាអ្នកដឹកនាំដែលមានការសម្របខ្លួនខ្ពស់ និងមានភាពធន់ ក៏ដូចជាអនុវត្តការគិតជាប្រព័ន្ធ ដើម្បីយល់កាន់តែច្បាស់ពីបញ្ហាប្រឈមរួម។
ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែមករា អ្នកចូលរួមបានជួបគ្នាដោយផ្ទាល់នៅប្រទេសសិង្ហបុរី។ ចំណុចសំខាន់ៗរួមមាន ការជជែកជាមួយអ្នកចូលរួម (Human Library) អំពីនិយមន័យថ្មីនៃភាពជោគជ័យ និងសុខុមាលភាព កិច្ចសន្ទនាជាមួយឯកឧត្តមបណ្ឌិត Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសសិង្ហបុរី និងជាមួយលោកជំទាវ Rahayu Mahzam រដ្ឋមន្ត្រី (Minister of State) ប្រចាំ ក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន និងក្រសួងសុខាភិបាល ក៏ដូចជាការពិភាក្សាជាក្រុមអំពីបច្ចេកវិទ្យា ភាពធន់ និងការពង្រឹងសមត្ថភាពយុវជន។ បទពិសោធន៍នេះត្រូវបានបំពេញបន្ថែមដោយ ដំណើរសិក្សា ដែលអ្នកចូលរួមបាន ស្តាប់ទស្សនៈពីអ្នកអនុវត្តផ្ទាល់តែម្ដង។

ដោយថ្លែងនៅក្នុងកម្មវិធីជជែកពិភាក្សា ដែលមានចំណងជើងថា “យុវជនជាអ្នកកសាងស្ពាន៖ សហការអន្តរជាតិដើម្បីអាស៊ីមានបរិយាបន្ន ភាពធន់ និងនិរន្តរភាព” ឯកឧត្តមបណ្ឌិត Balakrishnan បានជំរុញឱ្យអ្នកចូលរួមខិតខំដើម្បីសម្រេចឱ្យបានឧត្តមភាពក្នុងវិស័យរៀងៗខ្លួន ដោយជំរុញឱ្យពួកគាត់ឆ្លុះបញ្ចាំងថាតើខ្លួនអាចធ្វើឱ្យមានការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសង្គមដូចម្តេចខ្លះ។
ឯកឧត្តមបណ្ឌិត បានបន្ដថា៖ “មិនថាអ្នកមានចំណង់ចំណូលចិត្តឬអាជីពអ្វីនោះទេ ចូរធ្វើកិច្ចការនោះឱ្យបានល្អហើយគិតថាតើអ្នកអាចរួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមរបស់អ្នកបានតាមវិធីណា ។ ចូរជួយបន្ថែមគុណតម្លៃ និងចេះជួយអ្នកដទៃ ពីព្រោះភាពជាអ្នកដឹកនាំមិនមែនជាការនៅដាច់ពីគេតែឯងនោះទេ។ ភាពជាអ្នកដឹកនាំត្រូវតែផ្អែកលើឱកាសដែលអ្នកត្រូវបានផ្តល់ឱ្យ និងផ្អែកលើរបៀបរបបដែលអ្នកប្រើប្រាស់ឱកាសនេះ។”
ឯកឧត្តមវេជ្ជបណ្ឌិត បានថ្លែងបញ្ចប់ថា៖ “យើងត្រូវតែឯករាជ្យ ប៉ុន្តែក៏ឈររួមគ្នាដើម្បីបុព្វហេតុរួមនៅគ្រប់ទីកន្លែងដែលយើងអាចធ្វើបាន និងទាញយកឱកាសពីបដិវត្តន៍បច្ចេកវិទ្យា ដោយទន្ទឹមនឹងនោះរក្សាសន្តិភាព និងសាមគ្គីភាពនៅក្នុងសង្គមរបស់យើង។”
ការយកចិត្តទុកដាក់រយៈពេលវែងរបស់មូលនិធិអន្តរជាតិសិង្ហបុរីលើភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន
លោក Janadas Devan ដែលជាប្រធាន មូលនិធិអន្តរជាតិសិង្ហបុរី មានប្រសាសន៍ថា៖ “នៅទូទាំងអាស៊ី យុវជនមិនត្រឹមតែ ប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សតែប៉ុណ្ណោះទេ ពួកគាត់ក៏កំពុងតែជួយកសាងអនាគតផងដែរ។ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ មូលនិធិអន្តរជាតិសិង្ហបុរីចំពោះភាពជាអ្នកដឹកនាំរបស់យុវជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការបង្កើតកន្លែងមួយដែលអ្នកផ្លាស់ប្តូរ អាចកសាងសមត្ថភាព បង្កើតចំណងទំនាក់ទំនង ប្រកបដោយអត្ថន័យ និងប្រែក្លាយការប្រែប្រួលដោយការបង្កើតថ្មីទៅជាឱកាស និងការផ្លាស់ប្តូរជាវិជ្ជមាន។
ខណៈដែលមូលនិធិអន្តរជាតិសិង្ហបុរី រំលឹកខួបទី ៣៥ ឆ្នាំនៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការកសាងភាពជាដៃគូរយៈពេលវែងនៅតាមសហគមន៍នានា។ យើងមានមោទនភាពក្នុងការ អញ្ជើញអ្នកដឹកនាំវ័យក្មេងចម្រុះ គាំទ្រពួកគាត់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលស្មុគស្មាញ និងកសាងទំនាក់ទំនងដែលនឹងទ្រទ្រង់ដល់ការសហការលើសពីក្នុងកម្មវិធីនេះទៅទៀត។”
ដោយសារយុវជនជាប្រជាសាស្រ្តមួយដែលជួយកំណត់អនាគតរបស់អាស៊ី ដូច្នេះយុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ទៅជាឱកាស។ ភាពជាអ្នកដឹកនាំរបស់យុវជនពង្រឹងភាពស្អិតល្មួតក្នុងសង្គម ជំរុញនវានុវត្តន៍ និងពង្រីកឱកាស ។ ទាំងនេះគូសបញ្ជាក់ពីភាពចាំបាច់នៃការវិនិយោគប្រកបដោយនិរន្តរភាពទៅលើសមត្ថភាពនៃការដឹកនាំ ទំនុកចិត្តអន្តរជាតិ និងការកសាងបណ្តាញដែលរឹងមាំ។

ដោយបានចំណាយពេល ៣៥ ឆ្នាំក្នុងការកសាងបណ្តាញអន្តរជាតិ មូលនិធិអន្តរជាតិសិង្ហបុរី ជួយអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំរបស់យុវជនតាមរយៈកម្មវិធីជាច្រើនដូចជា កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី ទំនាក់ទំនងទ្វេភាគី និងកិច្ចសន្ទនាអន្តរវប្បធម៌សម្រាប់កំណើន និងការពង្រឹងភាពអង់អាច (BRIDGE) និងកម្មវិធី សមាជិកយុវជនអាស៊ាន (ASEAN Youth Fellowship) ដែលទាក់ទងជាមួយផ្នែកផ្សេងៗគ្នានៃការអភិវឌ្ឍយុវជន និងការសហការក្នុងតំបន់។ ជារួម កម្មវិធីទាំងនេះពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ កសាងទំនុកចិត្ត អន្តរជាតិ និងពង្រីកបណ្តាញអ្នកដឹកនាំយុវជនតំបន់ដែលមានភាពធន់ ដែលមានការប្តេជ្ញាចិត្តទៅលើសកម្មភាពរួមដើម្បីប្រយោជន៍សង្គម។
អ្នកចូលរួមពីប្រទេសកម្ពុជា លោក សាន បូរី អ្នកសម្របសម្រួលគម្រោងនៃក្រុមប្រឹក្សាយុវជនកម្ពុជាមានប្រសាសន៍ថា៖ “កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី បានជួយឱ្យខ្ញុំប្រែក្លាយចំណូលចិត្តទៅជាយុទ្ធសាស្ត្រ។ វិធីសាស្រ្តនៃការគិតជាប្រព័ន្ធ ធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាងបញ្ហាសុខភាព ការអប់រំ និងការងារ ហើយមតិត្រលប់ពីមិត្តភ័ក្តិ ធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ ថាតើការផ្លាស់ប្តូរជាវិជ្ជមានដែលមានន័យនៅក្នុងសហគមន៍របស់ខ្ញុំ ជាក់ស្ដែង មានលក្ខណៈបែបណា។”

អ្នកចូលរួមពីប្រទេសឡាវ កញ្ញា Chintanaphone Chanthavong សហស្ថាបនិក The Globie មានប្រសាសន៍ថា៖ “អ្វីដែលធ្វើឱ្យកម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី មានឥទ្ធិពលនោះ គឺភាពចម្រុះនៃទស្សនវិស័យ។ ការស្តាប់មតិរបស់អ្នកចូលរួមមកពីប្រទេសផ្សេងៗ បានបង្ហាញខ្ញុំថាខណៈពេលដែលមានបញ្ហាប្រឈមរួមនៅទូទាំងអាស៊ី បញ្ហាទាំងនេះអាចដោះស្រាយបានតែតាមរយៈការយល់ដឹង ការសហការអន្តរជាតិ និងសាមគ្គីភាពក្នុងតំបន់តែប៉ុណ្ណោះ។ ទាំងអស់នេះបានជំរុញខ្ញុំឱ្យយកអ្វីដែលខ្ញុំបានរៀនត្រឡប់ទៅអនុវត្តនៅប្រទេសកំណើត និងធ្វើឱ្យមានការផ្លាស់ប្តូរនៅទីនោះ។” The Globie គឺជាកម្មវិធីផ្ដល់សេវាកម្មបកប្រែគ្រប់គ្រងដោយយុវជន ដែលបណ្តុះបណ្តាលអ្នកបកប្រែឯករាជ្យ និងជួយផ្សាភ្ជាប់យុវជនមានទេពកោសល្យទៅកាន់ទីផ្សារពិភពលោក។
អ្នកចូលរួមពីប្រទេសឥណ្ឌា Divya Arun Uppal អ្នកអប់រំកម្មវិធីការតម្រង់ទិសអាជីពនៃសាលា The Gateway School of Mumbai មានប្រសាសន៍ថា៖ “កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី ជួយខ្ញុំឱ្យអភិវឌ្ឍន៍ខ្លួន ជាអ្នកដឹកនាំតាមរបៀបជាក់ស្តែងមួយ។ ខ្ញុំបានរៀនពីរបៀបនៃការសម្របខ្លួនក្នុងភាពមិនច្បាស់លាស់ ចេះសួរសំណួរប្រសើរជាងមុន និងដឹកនាំជាមួយការយល់ចិត្ត។ អ្វីដែលសំខាន់ដូចគ្នានោះ ខ្ញុំបានកសាងបណ្តាញអ្នកចូលរួមនៅទូទាំងអាស៊ី ដែលកំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ និងគាំទ្រដំណើររបស់គ្នាទៅវិញទៅមក។”
ការសម្លឹងទៅមុខ
ដោយជាគំនិតផ្ដួចផ្ដើមច្រើនផ្នែក កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី នឹងបន្តអញ្ជើញ អ្នកធ្វើឱ្យមានការផ្លាស់ប្តូរដែលមានសក្តានុពលនៅទូទាំងអាស៊ី ដោយពិភាក្សាលើមូលបទដែលជួយបង្កើតឱកាសសម្រាប់យុវជន និងចល័តភាព។ តាមរយៈកម្មវិធីជួបជុំនាពេលអនាគត កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី នឹងពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ បង្កើនទំនុកចិត្តអន្តរជាតិ និងកសាងបណ្តាញសិក្ខាកាមរស់រវើកមួយ ដោយគាំទ្រសហគមន៍យុវជនជាអ្នកដឹកនាំដែលរឹងមាំ និងមានការប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅទូទាំងតំបន់។

អំពីមូលនិធិអន្តរជាតិសិង្ហបុរី
មូលនិធិអន្តរជាតិសិង្ហបុរី មានគោលបំណងកសាងប្រព័ន្ធអេកូឡូស៊ីដើម្បីជំរុញការផ្លាស់ប្តូរសម្រាប់ពិភពលោកមួយដែលល្អប្រសើរ។ យើងប្រមូលផ្តុំបុគ្គលមកពីវិស័យសាធារណៈ ឯកជន និងសប្បុរសធម៌ពីប្រទេសផ្សេងៗគ្នាដើម្បីប្រមូលកម្លាំងរួមគ្នាដែលចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន និងសង្គមរួម។ បេសកកម្មរបស់យើង ផ្តោតលើផ្នែកអាកាសធាតុ វប្បធម៌ ការអប់រំ សុខភាព និងយុវជន។ យើងជឿជាក់ថាកិច្ចសហប្រតិបត្តិការអន្តរជាតិ មានសារៈសំខាន់ក្នុងការជំរុញដំណោះស្រាយដែលប្រកបដោយនិរន្តរភាពនៅក្នុងពិភពលោកមួយដែលមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.sif.org.sg ។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទង៖
Germaine Lok
អ្នកគ្រប់គ្រង ផ្នែកទំនាក់ទំនង និងការចូលរួម
មូលនិធិអន្តរជាតិសិង្ហបុរី
អ៊ីមែល៖ germaine.lok@sif.org.sg
ទូរសព្ទ៖ (៦៥) ៩៧៩៩ ១៥៧៩
Sylvia Lim
ជំនួយការអ្នកគ្រប់គ្រង ផ្នែកទំនាក់ទំនង និងការចូលរួម
មូលនិធិអន្តរជាតិសិង្ហបុរី
អ៊ីមែល៖ sylvia.lim@sif.org.sg
ទូរសព្ទ៖ (៦៥) ៨២០០ ០៦៣០

រូបថត និងការពិពណ៌នា
ឯកឧត្តម បណ្ឌិត Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសសិង្ហបុរី បានដឹកនាំកម្មវិធីជជែកពិភាក្សានៅ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេង របស់អាស៊ី ដោយលើកឡើងពីតួនាទីរបស់អ្នកដឹកនាំវ័យក្មេងក្នុងការពង្រឹងការយល់ដឹងអន្តរវប្បធម៌ ការកសាងទំនុកចិត្តរវាងប្រជាជាតិនានា និងការជំរុញសកម្មភាពរួមលើ បញ្ហាអន្តរជាតិ។

លោកជំទាវ Rahayu Mahzam ដែលជារដ្ឋមន្ត្រី (Minister of State) ប្រចាំក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន និងក្រសួងសុខាភិបាល សន្ទនាជាមួយអ្នកចូលរួម ក្នុងកម្មវិធីជជែកពិភាក្សា ដែលមានចំណងជើងថា “ភាពធន់ និងសុខុមាលភាព៖ មូលដ្ឋានសម្រាប់ឱកាស និងវឌ្ឍនភាពរបស់យុវជន។”

អ្នកចូលរួមកម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេង អាស៊ី ពីអាស៊ាន ចិន និងឥណ្ឌាបានអនុវត្តជំនាញដូចជាការគិតជាប្រព័ន្ធ ដែលពួកគាត់បានរៀនក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពតាមប្រព័ន្ធ
អ៊ីនធឺណិត ដើម្បីវិភាគបញ្ហាទាក់ទងជាមួយ
សុខុមាលភាព និងបំផុសដំណោះស្រាយរួមគ្នា។

នៅកម្មវិធីជជែកពិភាក្សា ដែលមានចំណងជើងថា “ភាពរឹងមាំនៅក្នុងតុល្យភាព៖ របៀបដែលភាពធន់និងសុខុមាលភាពជំរុញវឌ្ឍនភាព” វាគ្មិនបានពិភាក្សាអំពីរបៀបដែលភាពធន់ និងសុខុមាលភាពផ្តល់អំណាចដល់យុវជនក្នុងការប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងចេះចាប់យកឱកាស។

កម្មវិធីជជែកពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយលោក Khairul Mohd Khair ប្រធានផ្នែកការអភិវឌ្ឍសមត្ថភាពបុគ្គលិក និងស្ថាប័ននៃ Stroke Support Station សមាជិកគណៈកម្មាធិការ Youth Corps Singapore និង សមាជិកនៃ
ASEAN Youth Fellowship (AYF) ២០២៣
(ឆ្វេង)។ វាគ្មិន (ពីស្តាំ) លោក Sherman Ho ស្ថាបនិក Happiness Initiative និងសមាជិក
AYF ២០២៣ Jerica Goh នាយិការ សេវាចែកចាយ ក្រុមប្រឹក្សាជាតិនៃសេវាសង្គម ប្រទេសសិង្ហបុរី និងលោកវេជ្ជបណ្ឌិត Vyshnavi Desiraju នាយក Being.Lagom និងទីប្រឹក្សាវេជ្ជសាស្ត្រ ផ្នែក R&D។

កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេង អាស៊ី ២០២៦ បានបញ្ចប់ជាមួយនឹងពិធីទទួលទានអាហារពេលល្ងាច ក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់របស់

ឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី ឯកឧត្តម Vilatsone Visonnavong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំប្រទេសសិង្ហបុរី ឯកឧត្តម Alexander Tilman ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំប្រទេសសិង្ហបុរី លោក Ismail Mohamad Bkri ឧត្តមស្នងការរង និងប្រធានរដ្ឋបាលនៃឧត្តមស្នងការប្រទេសម៉ាឡេស៊ីប្រចាំប្រទេសសិង្ហបុរី និងលោក Ye Myint Aung ទីប្រឹក្សា ស្ថានទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

×