Monday, February 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងម៉ារ៉ុក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត

ព្រះរាជាណាចក្រម៉ារ៉ុក ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាយ ណាវុធ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Omar KADIRI ប្រធាននាយកកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក។

ភាគីទាំងពីរបានស្វាគមន៍ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ម៉ារ៉ុក និងបានរំលឹកឡើងវិញនូវកិច្ចប្រជុំប្រកបដោយផ្លែផ្កា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ តាមប្រព័ន្ធវីដេអូ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ណាសឺរ ប៊ូរីតា រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រម៉ារ៉ុក ពិសេសការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ដែលជាផែនទីបង្ហាញផ្លូវច្បាស់លាស់ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់ទ្វេភាគីលើកទី៥ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០២៦ ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ។រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×