Tuesday, February 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយប្រើកម្លាំងជាដាច់ខាត

ភ្នំពេញ៖សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ដែលត្រូវបានការពារដោយច្បាប់។ រាជរដ្ឋាភិបាលប្តេជ្ញាប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ស្របតាមច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយប្រើកម្លាំងជាដាច់ខាត»។

«បើទោះស្ថានភាពនេះមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំថែរក្សាការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងប្រជាជនកម្ពុជាយើងទាំងមូល។បូរណភាពទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពធំបំផុត ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត»។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយការទទួលខុសត្រូវខ្ពស់ ទោះបីជាមិនបានផ្សព្វផ្សាយជាសាធារណៈគ្រប់ជំហានក៏ដោយ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជានឹងដោះស្រាយបញ្ហានេះតាមយន្តការច្បាប់អន្តរជាតិ ដោយប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែព្រំដែនណាមួយដែលប្រើប្រាស់កម្លាំងបាយ។ ការប្រកាន់យកដំណោះស្រាយដោយសន្តិវិធី និងច្បាប់នេះ គឺដើម្បីធានាបាននូវបូរណភាពទឹកដី និងសន្តិភាពជានិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×