Thursday, February 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន កំពុងស្រាវជ្រាវរកសំណុំរឿង និងទទួលជួយការពារស្វែងរកយុត្តិធម៌ជូនកុមារីរងគ្រោះម្នាក់ ដែលដាច់ជើងក្នុងគ្រោះថ្នាក់ចរាចរមានរយ:ពេល៥ឆ្នាំ ពុំដែលទទួលបានសំណងសង

ភ្នំពេញ ៖ ជានិច្ចកាល ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន តែងប្រតិបត្តិខ្ជាប់ខ្ជួននូវ តួនាទីភារកិច្ច ក្រោមការណែនាំចង្អុលបង្ហាញពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ ក្រោមការគិតគូរគ្រប់ជ្រុងជ្រោយ ប្រកបដោយកិត្តិបណ្ឌិត យុត្តិធម៌ឥតលំអៀង សម្តេចទាំងទ្វេតែងតែការពារ និងជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ដោយគ្មានការរើសអើង ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៦នេះ។

កុមារីរងគ្រោះម្នាក់ ត្រូវបានគ្រូពេទ្យសម្រេចកាត់ចោលជើងទាំងពីរ ដែលបណ្តាលមកពីរថយន្តពីរគ្រឿងប៉ះទង្គិចគ្នាប៉ើងមកកិនជើងទាំងពីររបស់កុមារីរងគ្រោះ និងបងប្រុសបង្កើតម្នាក់ទៀតកំពុងដើរលើចិញ្ចើមថ្នល់ ទៅសាលារៀន ។ គិតចាប់ពីថ្ងៃកើតហេតុមកទល់ពេលនេះមានរយ:ពេល៥ឆ្នាំ តែកុមារីរងគ្រោះ ពុំដែលទទួលបានសំណងសងការខូចខាតអ្វីទាំងអស់ ។

ទទួលបានដំណឹងនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានទំនាក់ទំនងអញ្ជើញទាំងក្រុមគ្រួសាររងគ្រោះ មកជួបសាកសួរអំពីអង្គហេតុ មូលហេតុ និងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿង និងទទួលជួយការពារស្វែងរកយុត្តិធម៌ ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×