Friday, February 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ចាប់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈ មានទម្ងន់ទោសទាក់ទងជនរងគ្រោះអាយុ ១១ឆ្នាំ

ភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម​ នៃអធិការដ្ឋានខណ្ឌមានជ័យចាប់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវៈ មានទម្ងន់ទោសទាក់ទងជនរងគ្រោះ ។

ជនរងគ្រោះឈ្មោះ ហសរក ភេទស្រី អាយុ ១១ឆ្នាំ(ឆ្នាំកំណើ២០១៥) ស្នាក់នៅក្នុង​សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ជនសង្ស័យឈ្មោះ​ គង់​ ចាន់ថន ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៩៥ ក្រុម០៥ ភូមិព្រែកតាឡុង២ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

ដំណើររឿង កាលពីថ្ងៃមិនចាំថ្ងៃខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២ម៉០០នាទី ជនរងគ្រោះកំពុងជិះកង់ទៅរៀន​ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ​ គង់​ ចាន់ថន​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ បានមកកាកផ្លូវជនរងគ្រោះ​ ដោយដៃកាន់ដំបងឈេី​ រួនបានចាប់កាន់កង់របស់ជនរងគ្រោះជាប់ហេីយបានគំរាមជនរងគ្រោះ​ អោយមកតាមខ្លួន​ ខណ:នោះជនសង្ស័យបានចាប់អូសជនរងគ្រោះ​ ចូលទៅក្នុងគុម្ពព្រៃ( ចំណុចកើតហេតុ) ស្ថិតក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​ រួចជនសង្ស័យបានចាប់រំលោភសេពសន្ថវ:កុមារីជនរងគ្រោះ​ រហូតបានសម្រេចរួចបានយកដំបងឈេីគំរាមវាយជនរងគ្រោះ​ ប្រសិនហ៊ាននិយាយប្រាប់គេអោយដឹង​ (រំលោភលេីកទី០១)​ បន្ទាប់មកថ្ងៃមិនចាំខែមករាឆ្នាំ២០២៦​ ជនសង្ស័យ​បានចាប់រំលោភសេពសន្ថវ:បានចំនួន០២លេីកទៀត​ (រំលោភលេីកទី២​ និងលេីកទី៣​)និងនៅតែគំរាមជនរងគ្រោះដរដែល​ ។ លុះរហូតដល់ថ្ងៃ០៧.០២.២០២៦​ វេលាម៉ោង១០.០០នាទី​ ឱពុក​បង្កើត​របស់ជនរងគ្រោះបានសង្កេតឃេីញជនរងគ្រោះមានអាការះប្លែកៗ​ ភ័យញ័រៗខ្លាច​ និងមានឃេីញឈាមប្រលាក់ខោនិងសំពត់របស់​ជនរងគ្រោះ​ច្រេីនដងក៍លួងលោមសួរជនរងគ្រោះទេីបជនរងគ្រោះ​ ប្រាប់ថាខ្លួនត្រូវបានជនសង្យ័យរំលោភ​ បានសម្រេ​ចចំនួន០៣លេីក​មកហេីយ
ទេីបដល់នៅថ្ងៃខែកុម្ភៈ​ ឆ្នាំដរដែល វេលាម៉ោង១១ម៉០០ ឱពុកបង្កើតរបស់កុមារជនរងគ្រោះបាននាំជនសង្ស័យខាងលើ មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម និងបានដាក់ពាក្យបណ្ដឹងតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×