Tuesday, February 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ថវិកា ៣១៦,៤៨៤ ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ នៅក្នុងខេត្តក្រចេះ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ៣១៦,៤៨៤ ដុល្លារអាមេរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់
អនុវត្តគម្រោង កាលពីព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៦នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

បើតាមសុន្ទរកថារបស់ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦
គម្រោង៖ «គម្រោងពង្រឹង និងពង្រីកការថែទាំវះកាត់ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា» ស្ថាប័នអនុវត្ត៖ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ( FIDR) បានថ្លែងថា មុននឹងចូលប្រធានបទកម្មវិធីថ្ងៃនេះ អនុញ្ញាតិឲ្យរូបខ្ញុំលើកឡើងពីជម្លោះព្រំដែនរវាងកម្ពុជា ថៃ បន្តិច។ រដ្ឋាភិបាលជប៉ុន និងរូបខ្ញុំផ្ទាល់ ស្វាគមន៍ការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ លើកទីពីររវាងកម្ពុជា និងថៃ និងការវិលត្រឡប់របស់ទាហានកម្ពុជាចំនួន១៨រូប កាលពីចុងឆ្នាំមុន ។ រដ្ឋាភិបាលជប៉ុនសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការកាត់បន្ថយភាពតានតឹង សហការជាមួយប្រទេសពាក់ព័ន្ធ ព្រមទាំងផ្តល់ការគាំទ្រនានាផងដែរ ។

ដោយជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅថា “អ៊ុនរ៉េន” បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុង ក្រោយនេះ ស្ថានទូតជប៉ុនបានផ្ដល់ជំនួយជាង ១៦០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធី នេះ ហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជា ជនកម្ពុជា។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងជម្រាបជូនដោយសង្ខេបអំពី ដែលយើងបានចុះហត្ថលេខានាថ្ងៃនេះ៖ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកា ប្រមាណ ៣២ម៉ឺនដុល្លារអាមេរិកដល់អង្គការ FIDR សម្រាប់ អនុវត្តគម្រោងរបស់ខ្លួននៅក្នុងខេត្តក្រចេះ។
អង្គការ FIDR បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 1996 ក្នុងគោលបំណងបង្កើតប្រព័ន្ធវេជ្ជសាស្ត្រវះកាត់កុមារ។ ហើយចាប់តាំងពីឆ្នាំ 2017 អង្គការនេះ បាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកការវះកាត់កុមារនៅក្នុងខេត្តក្រចេះ ដែលជាខេត្តដ៏
សំខាន់មួយនៅភូមិភាគឦសាន។ យើងសូមសម្ដែងនូវការគោរពដ៏ជ្រាលជ្រៅរបស់ជាថ្មីម្តងទៀត ចំពោះសមទ្ធផលដ៏ធំធេងជាច្រើនឆ្នាំរបស់ពួកគេ។
សម្រាប់គម្រោងដែលបានចុះហត្ថលេខានាថ្ងៃនេះ អង្គការ FIDR. . នឹងពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ តាមសហគមន៍ ដោយយកខេត្តក្រចេះជាគោល ដើម្បីឲ្យប្រជាជនក្នុងតំបន់ទទួលបានការថែទាំវះ កាត់សមស្រប។ លើសពីនេះទៅទៀត គម្រោងនេះ លើកកំពស់ជំនាញរោគវិនិច្ឆ័យអ្នកជំងឺវះកាត់ របស់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុក និងសមត្ថភាពឆ្លើយតបរបស់បុគ្គលិកស្ថាប័នវេជ្ជសាស្ត្រ រួមមានមណ្ឌលសុខភាពជាដើម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នវេជ្ជសាស្ត្រកម្រិតខ្ពស់ រួមមានមន្ទីរពេទ្យបង្អែកខេត្តក្រចេះដើម្បីជំរុញការបង្កើតប្រព័ន្ធពិគ្រោះជំងឺឱ្យបានឆាប់រហ័ស។
ឯកឧត្តមមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិង កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា ឯកឧត្តមក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយ ចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរួមមាន ការបោសសម្អាត មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម ដូចជា សុខភាព ការអប់រំ និងបរិស្ថានផងដែរ។ រដ្ឋាភិបាលជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរ ជាតិរបស់ជប៉ុន ក្នុងការដោះស្រាយបញ្ហានានា។

ក្នុងឱកាសនោះដែរ លោក សាអឝ៊ិ ខាហ្សាតុ នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិសម្រាប់ការ អភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) បានថ្លែងថា ចាប់តាំងពីឆ្នាំ ១៩៩៦ មក អង្គការ FIDR បានសហការជាមួយមន្ទីរពេទ្យកុមារ ជាតិ នៅរាជធានីភ្នំពេញ។ ដើម្បីបង្កើត ប្រព័ន្ធព្យាបាលកុមារកម្រិតថ្នាក់ជាតិ យើងបានសម្រេច នូវសមិទ្ធិផលជាច្រើន ក្នុងការអភិវឌ្ឍផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ កុមារជាតិដូចជា អគារវះកាត់ និងសណ្ឋាគារ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។
ចាប់តាំងពីឆ្នាំ ២០១៧ មក យើងបានកំណត់គោលដៅខេត្តក្រចេះ ជាទីតាំង ភូមិសាស្ត្រសំខាន់នៅភូមិភាគឦសាន្តន ប្រទេសកម្ពុជា ហើយបច្ចុប្បន្នយើងកំពុងអនុវត្តសកម្មភាពរបស់យើងទាំងកម្រិតមន្ទីរពេទ្យ និងសហគមន៍។

គម្រោងនេះមានទីតាំងនៅខេត្តក្រចេះ ភាគឦសាននៃប្រទេសកម្ពុជា និងមានគោលបំណងពង្រឹងប្រព័ន្ធថែទាំសុខភាពតាមសហគមន៍ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានការព្យាបាលវះកាត់សមស្រប។

ទីមួយអំពី “ការលើកកម្ពស់ការថែទាំវះកាត់នៅក្នុងសហគមន៍” យើងនឹងពង្រឹងចំណេះដឹង និងជំនាញឆ្លើយតប របស់ បុគ្គលិកមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក ដែលជាកន្លែងវេជ្ជសាស្ត្រជិតបំផុតសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ។
យើងក៏នឹងបង្កើនសកម្មភាពការយល់ដឹង ដល់ប្រជាពលរដ្ឋរស់ក្នុងការស្វែងរកការថែទាំសុខភាពបានទាន់ពេល។ លើសពីនេះ យើងនឹងពង្រឹងបណ្តាញវេជ្ជសាស្ត្រជាមួយស្ថាប័នថែទាំសុខភាពក្នុងខេត្តជិតខាង។

ទីពីរអំពី “ការកែលម្អគុណភាពនៃសេវាវះកាត់នៅក្នុងមន្ទីរពេទ្យ”យើងក៏មានគោលបំណងកែលម្អការគ្រប់គ្រងអនាម័យ ដោយមានការគាំទ្រពីក្រុមហ៊ុនជប៉ុនមួយ។
បន្ថែមពីនេះទៀត យើងនឹងផ្ដល់ម៉ាស៊ីនC-arm សម្រាប់ផ្នែកវះកាត់ ដែលអនុញ្ញាតឱ្យបន្ទប់វះកាត់ចំនួនពីរដំណើរការ នឹងអាចជួយបង្កើនចំនួននៃ ការវះកាត់ដែលអាចធ្វើទៅបាន។

គម្រោងនេះបានទទួលការគាំទ្រក្រោមគម្រោងផ្តល់ជំនួយនេះ ដើម្បីកែលម្អស្ថានភាពសុខាភិបាលសម្រាប់ប្រជាពលរដ្ឋខេត្តក្រចេះ ក្នុងរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៩រហូតដល់គម្រោងឆ្នាំ២០២៦នេះ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូត និងក្រសួងការបរទេស សម្រាប់ការយល់ដឹងចំពោះគម្រោងនេះ ព្រមទាំងមន្ត្រីទាំងអស់ដែលបានពាក់ព័ន្ធក្នុងរយៈពេលកន្លងមក សម្រាប់ការយល់ដឹង និងការគាំទ្រចំពោះសកម្មភាពរបស់ FIDR ដែលឆ្នាំនេះបានគម្រប់ខួប៣០ឆ្នាំនៃសកម្មភាពនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×